ចន្លោះ៖
• វគ្គ G1 ៖ ភីឡាម៉ង់រលាដោយមិនទាន់ស្វ័យតំឡើងទ្វេ។
• វគ្គ S ៖ នុយក្លេអូភីឡាម៉ង់ ដែលរលាតំឡើងទ្វេប្រកបដោយភ្នែកស្វ័យតឡើងទ្វេជា
ច្រើន។
• វគ្គ G2 ៖ នុយក្លេអូភីឡាម៉ង់ នីមួយៗបង្កើតបានក្រូម៉ាទីត២សរសៃភ្ជាប់ដោយសង់
ត្រូមែរ។
វគ្គមីតូស៖
• ប្រូផាស៖ នុយក្លេអូភីឡាម៉ង់រួញខ្លីដោយរងស្ពៀរកម្មបង្កើតបានជាក្រូម៉ូសូមដែលមានក្រូម៉ាទីតពីរ។
• មេតាផាស៖ ស្ពៀកម្មប្រព្រឹត្ដទៅជាអតិបរមាធ្វើឲ្យក្រូម៉ាសូមលេចរូបរាងច្បាស់ជាងវគ្គផ្សេងៗនិងក្រូម៉ូសូម១មានក្រូម៉ាទីត២។
• អាណាផាស៖ សង់ត្រូមែនៃក្រូម៉ូសូមបែកជាពីរធ្វើឲ្យក្រូម៉ាទីតទាំង២បែកចេញពីគ្នាបង្កើតជាក្រូម៉ូសូមកូនពីរដែលក្រូម៉ូសូមកូននីមួយៗមានក្រូម៉ាទីតតែមួយ។
• តេឡូផាស៖ ក្រូម៉ូសូមកូននីមួយៗ ត្រូវបាត់រូបរាងទៅវិញដោយសារការរលាស្ពៀរនៃនុយក្លេអូភីឡាម៉ង។
Bro BiTeacher