ដើម្បីកំណត់អាយុផុស៊ីលគេប្រើវិធីដូចជាៈ • ការកំណត់តាមស្រទាប់សិលាៈ ផូស៊ីលដែលមានអាយុច្រើនជាងគេស្ថិតនៅស្រទាប់សិលាក្រោមគេ ហើយផូស៊ីលដែលមានអាយុតិចជាងគេ ស្ថិតនៅក្នុងស្រទាប់កោសិកាលើគេ ។ • ការកំណត់តាមសារធាតុវិទ្យុសកម្មៈ វិធីនេះដោយប្រើប្រាស់ធាតុវិទ្យុសកម្មC14 ចំពោះផូស៊ីលដែលមានអាយុ ៧០០០ឆ្នាំតែចំពោះផូស៊ីល ដែលមានអាយុច្រើនជាងនេះ ឬរាប់លានឆ្នំាគេប្រើសារធាតុវិទ្យុសកម្មអុយរ៉ាណ្យូមឬរ៉ាដ្យូម ។
vrean.com Latest Questions
ស៊ីមណូស្ពែមមានកំណើតនៅលើផែនដីតាំងពីសម័យកាលស៊ីលុយរ្យាង និងដេរ៉ូញាងនៃពាក់កណ្ដាលស័កទី ១ ។
បានជាគេចូលចិត្តដាំគីងកូ ក្នុងសួនច្បារឬនៅតាមដងផ្លូវក្នុងទីក្រុង ព្រោះវាធុញនិងបរិយាកាសកខ្វក់ហើយជួយសម្អាតបរិស្ថានអោយមានខ្យល់បរិសុទ្ធ ។
ស្លឹកស៊ីមណូស្ពែមមានរាង្គជាម្ជុលទោល រាង្គដូចម្ជុល ផ្ដុំគ្នាពីរៗ រាង្គម្ជុលផ្ដុំៗគ្នា ស្លឹករាង្គស្រកា ស្លឹករាង្គម្ជុលស្រូច និងមានម្ជុលសំប៉ែត ។
កោសិកាបន្តពូជឈ្មោលឈ្មោះថា មីក្រូស្ប៉ ឬ គ្រាប់លំអង ។ គ្រាប់លំអងត្រូវបានផលិតដោយមីក្រូស្ប៉រ៉ង់ ដែលស្ថិតនៅក្នុងស្រកា ។
វដ្ដជីវិតស៊ីមណូស្ពែមចែកជាពីដំណាក់កាល ៖ • ដំណាក់កាលទី១ ចាប់ផ្ដើមពីការលូតលាស់របស់អំប្រ៊ីយ៉ុងនៅក្នុងគ្រាប់ ។ អំប្រ៊ីយ៉ុងលូតលាស់បានជាស្ប៉រ៉ូភីតដែលក្រោយមកបង្កើតកោនញី និងកោនឈ្មោល ។ កោនញីបញ្ចេញអូវុលដែលផ្ទុកអូអូស្វ៊ែកោនឈ្មោលបញ្ចេញគ្រាប់លំអងដែលក្រោយមកក្លាយជាស្ពែម៉ាតូសូអ៊ីត ។ • ដំណាក់កាលទី២ ចាប់ផ្ដើមកាមេតូភីត ផលិតបានកាម៉ែត ស្ពែម៉ាតូសូអ៊ីត និងអូអូស្វ៊ែ ហើយក្រោយមក មានការបង្ករកំណើត ។
ដំណាក់កាលដំបូង គ្រាប់លំអងធ្លាក់ពីកោនឈ្មោល ទៅលើកោនញី ។ កាម៉ែតញី និងកាម៉ែតឈ្មោលភ្ជាប់គ្នានៅក្នុងកោនញី ។ ស្រកាបិទ ការបង្ករកំណើតប្រព្រឹត្តទៅនៅក្នុងអូវុលនីមួយៗ ។ នៅក្នុងស្រការបស់កោនញី ស៊ុតលូតលាស់ជា អំប្រ៊ីយ៉ុងដែលជាផ្នែកមួយនៃគ្រាប់ ។
ស៊ីមណូស្ពែមទាំងបួនក្រុមគឺ • ប្រង់ ៖ ច្រើនមាននៅតំបន់ត្រូពិច ជាប្រភេទដែលមានច្រើនជាងគេ ។ ប្រង់មានទម្រង់និងលក្ខណះដូចដើមត្នោត មានស្លឹកផ្ដុំនៅខាងចុង ។ • កូនីភែ ៖ មានក្រុមច្រើនជាងគេ ហើយភាគច្រើនមានស្លឹករាង្គដូចម្ជុល ។ កូនីភែ មានស្លឹកពណ៍បៃតងពេញមួយឆ្នាំ ហើយអាចរស់បានពី 1-14ឆ្នាំ ។ គ្រាប់របស់កូនីភែជាអាហាររបស់សត្វករកេរ ។ • គីងកូ ៖ មាននៅក្នុងប្រទេស ចិន ...
រុក្ខជាតិស៊ីមណូស្ពែមច្រើនដុះនៅតំបន់ត្រូពិច តំបន់ក្បែរត្រូពិច តំបន់ត្រជាក់ លើភ្នំតំបន់វាលខ្សាច់មានធាតុអាកាសក្ដៅ តំបន់ព្រៃត្រូពិចមានភ្លៀង ។
នៅក្នុងស្លឹកមានស្រទាប់ប៉ាលីសាត និងស្រទាប់ស្ពោត ។ ស្រទាប់ប៉ាលីសាតមានក្លូរ៉ប្លាសដែលផ្ទុកក្លរ៉ូភីល ។ មានមាននាទីសំខាន់ក្នុងដំណើររស្មីសំយោគ ដើម្បីបង្កើតសារធាតុសរីរាង្គ ។ ស្រទាប់ស្ពោតផ្ដុំកសរសៃស៊ីឡែម / ផ្លូអែមនិងត្រងខ្យល់ ។