ទំនាក់ទំនងរវាងសិទ្ធិ និងករណីយកិច្ច
• សិទ្ធិ និងករណីយកិច្ច ជាទិដ្ឋភាពពីរដែលបំពេញឱ្យគ្នា និងធ្វើជាមូលដ្ឋានឱ្យគ្នាទៅវិញទៅមក ។
• ករណីយកិច្ចដែលយើងបំពេញឱ្យអ្នកដទៃជាចម្លើយតបនឹងសិទ្ធិរបស់អ្នកដទៃ ហើយករណីយកិច្ចដែលអ្នកដទៃបំពេញឱ្យយើងជាចម្លើយ តបនឹងសិទ្ធិរបស់យើង ។
• សិទ្ធិ និងករណីយកិច្ច ត្រូវតែមានទំនាក់ទំនងជាមួយគ្នា ហើយដើរទន្ទឹមគ្នាជានិច្ចមិនអាចនៅដាច់ពីគ្នាបានទេព្រោះថា កាលណាយើងមានករណីយកិច្ចចាំបាច់ត្រូវតែមានសិទ្ធិមួយសមស្របដូចនេះ
• បើមានតែសិទ្ធិខ្វះករណីយកិច្ច គឺអនាធិបតេយ្យ
• បើមានតែករណីយកិច្ចខ្វះសិទ្ធិ គឺជារបបផ្តាច់ការ
• បើមានទាំងសិទ្ធិ មានទាំងករណីយកិច្ច គឺជាប្រជាធិបតេយ្យ ។
ឩទាហរណ៍ ៖
• សិស្សមានសិទ្ធិសំណូរពរ ឬស្នើរឱ្យគ្រូពន្យល់ចំណុចណាមួយនៃមេរៀនដែលមិនទាន់យល់ឱ្យគ្រូពន្យល់ម្តងទៀត ឯគ្រូមានករណីយកិច្ចពន្យល់សិស្សឱ្យយល់តាមសំណើររបស់សិស្ស (នេះជាករណីយកិច្ចរបស់គ្រូឆ្លើយតបនឹងសិទ្ធិរបស់សិស្ស)
• គ្រូមានសិទ្ធិដាក់លំហាត់ ឬបញ្ហាឱ្យសិស្សបំពេញកិច្ចការអ្វីមួយ ។ សិស្សឆ្លើយសំណួររបស់គ្រូដើម្បីបំពេញករណីយកិច្ចជូនគ្រូ (ករណីយកិច្ចរបស់សិស្សបំពេញឱ្យគ្រូ គឺជាចម្លើយតបនឹងសិទ្ធិរបស់គ្រូ) ។
G KnowLecturer