សង្រ្គាមស៊ីវិលនៅកម្ពុជានាសម័យសាធារណខ្មែររយៈពេល៥ឆ្នាំ ពីឆ្នាំ១៩៧០ដល់ឆ្នាំ ១៩៧៥ បានបង្កវិនាសកម្មដល់ប្រទេសជាតិ ប្រជាជន និងមាតុភូមិ ដូចជា៖
• ប្រទេសជាតិទាំងមូលក្លាយជាទីរហោស្ថាន អំពើចោរកម្ម ហិង្សា អាណាធិបតេយ្យ ការអត់ឃ្លាន អតិផរណាសាច់ប្រាក់ និងទំនិញ…។
• កុមារជាច្រើនត្រូវបានស្លាប់ជាបន្ដបន្ទាប់ ដោយសារការអត់ឃ្លាន និងជំងឺ….។
• ប្រជាជន នៅតាមបណ្ដោរខេត្តមួយចំនួន ភ័យខ្លាច ហើយភៀសខ្លួនមកភ្នពេញ។
• ប្រជាជនកម្ពុជា ជាង១លាន នាក់បានត្រូវស្លាប់និងរបួស។
• បំផ្លាញ ហេដ្ឋារចនា សម័្ពន្ធ សង្គម និងសេដ្ឋកិច្ច ពី៧០%ទៅ៨០% ត្រូវបានបំផ្លាញទាំងស្រុង។
• វាលស្រែក្លាយជាចម្លារមីន និងរណ្ដៅគ្រប់បែកបី៥២(B-52)
• បំផ្លាញឬសគល់ប្រព័ន្ធអប់រំ ពោលគឺគ្រឹះស្ថាន សិក្សាទាំងអស់ត្រូវបានបិទ ទ្វារ លែងដំណើរការ។
• សំណងអគារសាធារណៈរោងចក្រឧស្សាហកម្ម និងចម្ការក្រៅស៊ូ ត្រូវបានបំផ្លិច បំផ្លាញនិងបាត់បង់។
• ធ្វើឪ្យសង្គមជាតិ ទាំងមូល មានលក្ខណៈអសកម្មក្នុងការអភិវឌ្ឍន៍ជាតិ។
Kann RathaTeacher