សិទ្ធិសំខាន់ៗទាំង១៥ គឺ ៖
• សិទ្ធិមានការងារធ្វើ គឺសង្គម និងរដ្ឋមានភារកិច្ចបង្កបង្កើតការងារសម្រាប់ពលរដ្ឋធ្វើដើម្បីចិញ្ចឹមជីវិត បើពលរដ្ឋគ្មានការងារធ្វើកំហុសត្រូវធ្លាក់លើសង្គមនិងរដ្ឋ
• សិទ្ធិជ្រើសរើសការងារ គឺមិនបង្ខំឱ្យធ្វើការងារដោយផ្ទុយនឹងឆន្ទៈឬផ្ទុយនឹងមុខជំនាញឡើយ
• សិទ្ធិមានទ្រព្យសម្បត្តិកម្មសិទ្ធិ ការដាក់ជាសម្បត្តិរួមដូចសម័យខ្មែរក្រហមគឺជាការរំលោភមួយ
• សិទ្ធិមានកម្រិតជីវភាពរស់នៅសមរម្យ ក្រៅពីបុគ្គលផ្ទាល់សង្គមនិងរដ្ឋមានកាតព្វកិច្ចបង្កលក្ខណៈឱ្យមនុស្សគ្រប់គ្នាអាចរស់នៅបានក្នុងសេចក្តីថ្លៃថ្នូរ
• សិទ្ធិមានលទ្ធភាពក្នុងការសិក្សា បុគ្គលត្រូវតែមានចំណេះដឹងសង្គមនិងរដ្ឋមានកាតព្វកិច្ចចាំបាច់ធ្វើឱ្យគ្រប់គ្នារៀនសូត្រ
• សិទ្ធិបង្កើតគ្រួសារ ការរៀបចំគ្រួសារត្រូវមានការព្រមព្រៀងដោយសេរីពីភារីទាំងសងខាងមិនត្រូវបង្ខំឡើយ
• សិទ្ធិគោរពនិងការពារគ្រួសារទុកជាក្រុមដ៏សំខាន់របស់សង្គមរដ្ឋត្រូវមានច្បាប់ការពារខ្លឹមសារនេះ
• សិទ្ធិមានសន្តិសុខសង្គម សង្គមនិងរដ្ឋមានកាតព្វកិច្ចផ្តល់សន្តិសុខនិងនិរភ័យដល់មនុស្សក្នុងសង្គមពោលគឺត្រូវចាំបាច់របស់មនុស្សក្នុងសង្គម
• សិទ្ធិមានកិច្ចឩបត្ថម្ភខាងសង្គមកិច្ចនិងពេទ្យ គឺត្រូវមានប្រព័ន្ធឩបត្ថម្ភក្នុងវិស័យកិច្ចការសង្គមសុខាភិបាល
• សិទ្ធិមានម្ហូបអាហារគ្រប់គ្រាន់ សង្គមនិងរដ្ឋត្រូវមានផែនការផលិតនិងណែនាំមនុស្សឱ្យផលិតស្បៀងឱ្យបានគ្រប់គ្រាន់តាមសេចក្តីត្រូវការ
• សិទ្ធិទទួលការពារខាងសុខភាព ដូចជាការចាក់ថ្នាំការពារនិងការត្រួតពិនិត្យមើលភាវៈនៃរោគត្បាត
• សិទ្ធិមានកិច្ចការពារសតិស្មារតី គឺសង្គមនិងរដ្ឋត្រូវមានផែនការបង្ការនិងទប់ស្កាត់កុំឱ្យមនុស្សខូចអារម្មណ៍ឬបាក់ស្មារតី
• សិទ្ធិមានការសម្រាកនិងកំសាន្តកាយ គឺជនណាក៏ដោយមានសិទ្ធិធ្វើការមានកំណត់ពេលម៉ោងត្រឹមត្រូវនិងមានពេលសម្រាកកំសាន្ត
• សិទ្ធិចូលរួមដោយសេរីក្នុងជីវភាពវប្បធម៌ ប្រទេសកម្ពុជាបានចុះហត្ថលេខាចូលជាភាគីនៃអនុសញ្ញស្តីពីការបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ១៩៩២ ។
G KnowLecturer