ការសិក្សាវប្បធម៌ អរិយធម៌ គឺធ្វើឲ្យកូនខ្មែរយើងស្គាល់ពីប្រភពលក្ខណៈ និងតម្លៃនៃវប្បធម៌ដេលជាដួងព្រលឹងរបស់ខ្មែរឲ្យបានច្បាស់លាស់ ។ ការដឹង ការស្គាល់អរិយធម៌ខ្មែរបានច្បាស់លាស់ ធ្វើឲ្យកូនខ្មែរមានមោទភាពចំពោះជាតិ ពោលគឺ អត្តសញ្ញាណជាតិ ឧត្តមគតិជាតិរបស់កូនខ្មែរយើង ។
          តើឧត្តមគតិជាតិ និងអត្តសញ្ញាណជាតិជាអ្វី ?
          ឧត្តមគតិជាតិ ជាទឹកចិត្តដ៏ខ្ពស់ ដ៏ល្អប្រពៃ ដែលផុសចេញពីបេះដូងរបស់មនុស្សម្នាក់ៗចំពោះជាតិ ។ រីឯអត្តសញ្ញាណជាតិ សំដៅលើអ្វីៗ ដែលមានលក្ខណៈសម្គាល់ជាតិ ។ តួយ៉ាងអត្តសញ្ញាណជាតិខែ្មរដូចជា ឈ្មោះមនុស្ស ទីកន្លែង ទឹកដី ភាសាខ្មែរ (គ្មានការលើកដាក់សម្លេង មានផ្នត់ដើម ផ្នត់ជែក…) សម្លៀកបំពាក់ របៀបរបបខ្មែរ ធម្មជាតិ(ដើមត្នោត ទន្លេសាប …) សិល្បៈ (ភ្លេងពិណពាទ្យ ភ្លេងខ្មែរ ភ្លេងមហោរី…) របាំ (របាំប្រជាប្រិយ៍ របាំប្រពៃណី របាំបុរាណ…) ល្បែង (ល្បែងប្រជាប្រិយ៍…) តាមរយៈពាក្យឧត្តមគតិ និងអត្តសញ្ញាណជាតិនេះបានឆ្លុះបញ្ចាំងពីសារៈសំខាន់នៃអត្តសញ្ញាណជាតិដូចខាងក្រោម ៖
•	ស្គាល់ពីអរិយធម៌ជាតិ
•	យល់ដឹងស៊ីជម្រៅ និងចេះថែរក្សាការពារព្រលឹងជាតិឲ្យបានគង់វង្ស
•	ស្គាល់ពីអត្តចរិតពិតរបស់ជាតិ
•	មានជំហរស្រឡាញ់ពេញចិត្ត និងមានឧត្តមគតិដ៏ខ្ពង់ខ្ពស់ចំពោះជាតិ
•	ចេះថែរក្សាការពារអត្តសញ្ញាណជាតិខ្មែរ
•	មានវិធានការទប់ស្កាត់នូវអ្វីដែលអសកម្មមិនល្អ ចំពោះអត្តសញ្ញាណជាតិ  ។
ដូចនេះមតិខាងលើពិតជាត្រឹមត្រូវ ហើយមានសារៈសំខាន់ក្នុងការអប់រំ ដាស់តឿនកូនខ្មែរឲ្យស្គាល់វប្បធម៌ អរិយធម៌របស់ខ្លួនឲ្យកាន់តេច្បាស់លាស់ និងឈានទៅថែរក្សាការពារឲ្យបានគង់វង្សស្ថិតស្ថេរយូរអង្វែងជានិរន្ត ។
								G KnowLecturer									
															
						