បានជាផ្ទុះសង្រ្គាមលោកលើកទី១ ព្រោះ
ក. នយោបាយអនុត្តរភាពនៃបណ្តាប្រទេសមហាអំណាច
• សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអេស៉្បាញ ដើម្បីគ្រប់គ្រង់កោះគុយបា (១៨៩៥-១៨៩៨)
• សង្រ្គាមចក្រភពអង់គ្លេសជាមួយនឹងសាធារណរដ្ឋប៊ួរ (១៨៩៩-១៩០២) ។ ដើម្បីគ្រប់គ្រងតំបន់ភាគខាងត្បូងនៃទ្វីបអាព្រិច
• សង្រ្គាមរូស៊ី ជប៉ុន (១៩០៤-១៩០៥) ដើម្បីគ្រប់គ្រងតំបន់អាណានិគមចុងបូព៌ា ។
ខ. វិបត្តិខែកក្កដាឆ្នាំ ១៩១៤
• នៅថ្ងៃទី៣២ ខែកក្កដា ឆ្នាំ ១៩១៤ អូទ្រីស ហុងគ្រី បានដាក់កំហិតឱ្យស៊ែប៊ីប ប្រគល់ឃាតករធ្វើគុតរជ្ជទាយានឱ្យអូទ្រីស ហុងគ្រីឱ្យបាន ហើយបានដាក់ឱសានវាទដោយថោកទាបជាទី បំផុត ។ រូស៊ីបានឱ្យដំបូន្មានដល់រដ្ឋាភិបាលស៊ែប៊ីឱ្យធ្វើការដកថយដល់កម្រិតអតិបរមានូវអ្វីដែលអាចធ្វើបាន ។ ចំណែកអូទ្រីស ហុងគ្រី និងអាឡឺម៉ង់មិនចង់បានដំណោះស្រាយទំនាស់ដោយសន្តិវិធីនោះទេ ។ ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ១៩១៤ អូទ្រីស ហុងគ្រីបានប្រកាសសង្រ្គាមនឹងស៊ែប៊ី ។
សរុបមក កត្តាទាំងពីរខាងលើនេះ ជាមូលហេតុដែលនាំឱ្យកើតនូវសង្រ្គាមលោកលើកទី១ ។
ផលវិបាកនៃសង្គ្រាមលោកលើកទី១ គឺ
• បាត់បង់ជីវិតមនុស្សអស់ ១០ លាននាក់ និងរបួសលាននាក់
• បាត់បង់ផ្នែកធនធានសម្ភារៈសន្ធឹកសន្ធាប់ និងប្រជាជនស៊ីវិលជាច្រើនលាននាក់ទៀត
• សង្រ្គាមបានកំទេចអស់ហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតមានលំនៅដ្ឋាន ផ្លូវដែក ស្ពាន រោងចក្រ ទីក្រុង
• ពន្ធដារឡើងខ្ពស់
• ភាពអត់ការងារធ្វើបានធា្លក់លើស្មាកម្មករ
• សង្គ្រាមបង្កឱ្យមានបដិវត្តន៍ និងចលនាប្រជាធិបតេយ្យនិយមដែលមានទិសដៅកែទម្រង់សង្គមដល់ឫសគល់ ។