សិទ្ធិមនុស្សត្រូវបានទទួលស្គាល់ដោយអង្គការសហប្រជាជាតិចាប់តាំងពីថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ១៩៤៨ មកម្ល៉េះ ។ សិទ្ធិនិងសេរីភាពសំខាន់ៗរបស់មនុស្សទូទៅមានច្រើនយ៉ាង ។ គេអាចចេកសិទ្ធិទាំងនេះជាពីរ គឺសិទ្ធិស្របច្បាប់នៃពលរដ្ឋ និងសិទ្ធិធម្មជាតិរបសស់មនុស្ស ។
• សិទ្ធិស្របច្បាប់នៃពលរដ្ឋ សិទ្ធិទាំងអស់ គឺជាសេចក្តីអះអាង ឬសិទ្ធិដែលអនុម័តយល់ព្រមដោយច្បាប់វិជ្ជមាននៃប្រទេសនីមួយៗ ។ ពេលដែល សិទ្ធិមនុស្សដ៏សំខាន់មួយត្រូវបានគេបង្កើតជាវិជ្ជមាននៅក្នុងច្បាប់រដ្ឋប្បវេណីគេនិយាយថា សិទ្ធិនោះងាកចេញពីសភាធម្មជាតិរបស់វា ហើយត្រូវបានគេស្គាល់ថាស្រប់ច្បាប់ដែលពេលនោះវាក្លាយមកជាសិទ្ធិពលរដ្ឋ ។
• សិទ្ធិធម្មជាតិ របស់មនុស្ស គឺជាសិទ្ធិមូលដ្ឋានដែលបានមកដោយផ្ទាល់ពីធម្មជាតិរបស់មនុស្ស និងដកចេញពីច្បាប់សីលធម៌ធម្មជាតិ សិទ្ធិទាំងនេះធានាចំពោះមនុស្សទាំងអស់ក្នុងការកសម្រេចគោលបំណងរបស់ខ្លួនដូចជា សិទ្ធិមានជីវិតរស់សិទ្ធិចិញ្ចឹមជីវិត សិទ្ធិទទួលការអប់រំជាដើម ។
G KnowLecturer