បុគ្គលិកអប់រំមានសិទ្ធិ ៖
• សិទ្ធិទទួលតម្លៃវិជ្ជាជីវៈសេចក្តីថ្លៃថ្នូរនិងការយកចិត្តទុកដាក់ពីសង្គម
• សិទ្ធិអភិវឌ្ឍវិជ្ជាជីវៈ
• សិទ្ធិបង្កើត ឬចូលរួមក្នុងសមាគមបុគ្គលិកអប់រំ ឬសមាគមវិជ្ជាជីវៈផ្សេងៗតាមច្បាប់កំណត់ជាធរមាន
• សិទ្ធិរៀបចំប្រជុំលើការងារអប់រំសាធារណៈ
• សិទ្ធិរួមក្នុងកិច្ចនយោបាយតាមច្បាប់កំណត់
• សិទ្ធិចូលរួមយ៉ាងសកម្ម និងពេញលេញនៅក្នុងការអភិវឌ្ឍស្តង់ដារអប់រំថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិដោយផ្ទាល់ ឬតាមរយៈតំណាងរបស់ខ្លួន
• ទទួលសេវាកម្មអប់រំផ្សេងទៀតប្រកបដោយសមធម៌
• សិទ្ធិផ្សេងៗទៀតតាមបទបញ្ញត្តិនៃច្បាប់ធរមាន ។
G KnowLecturer