ជំងឺអេដស៍មានផលប៉ះពាល់ដល់បុគ្គល គ្រួសារ និងសង្គមដូចតទៅ ៖
• ចំពោះបុគ្គល : សុខភាពចុះខ្សោយ អសមត្ថភាពការងារចំណាយថវិកា ច្រើនលើការព្យាបាល មានវិប្បដិសារីក្នុងជីវិតនិងបាត់បង់ជីវិត ។
• ចំពោះគ្រួសារ : ប្តី ប្រពន្ធ និងកូនអាចឆ្លងមេរោគអេដស៍ បាត់បង់កម្លាំង ពលកម្ម ជីវភាពគ្រួសារធ្លាក់ចុះ មានបន្ទុកថែទាំអ្នកជំងឺក្នុងគ្រួសារ មានទំនាស់ ក្នុងគ្រួសារ ប្រពន្ធ ឬប្តី ក្លាយជាមេម៉ាយ ឬពោះម៉ាយ គ្រួសារបាត់បង់ទីពឹង ។
• កូនលែងបានសិក្សា : សាច់ញាតិត្រូវទទួលមើលថែទាំ និងផ្គត់ផ្គង់ក្មេងកំព្រា ។
• ចំពោះសង្គម : បាត់បង់ធនធានជាមនុស្ស ការអភិវឌ្ឍត្រូវធ្លាក់ចុះរដ្ឋត្រូវ ចំណាយថវិកាជាតិបន្ថែមលើវិស័យសុខាភិបាល មានក្មេងកំព្រាដែលជាបន្ទុករបស់រដ្ឋ កុមារត្រូវឈប់រៀនដើម្បីធ្វើពលកម្មរកកំរ៉ែ ចំណាយពេលវេលា និងថវិកាសម្រាប់បណ្តុះបណ្តាលកម្លាំងពលកម្មថ្មី ។
HiWorldLecturer