Sign Up

Sign Up Now! Unlimited Questions and Answers Here.

Have an account? Sign In


Have an account? Sign In Now

Sign In

Find out unlimited questions & Answers, here is your right place.

Sign Up Here

Forgot Password?

Don't have account, Sign Up Here

Forgot Password

Lost your password? Please enter your email address. You will receive a link and will create a new password via email.

Have an account? Sign In Now

Sorry, you do not have a permission to ask a question, You must login to ask question.

Forgot Password?

Need An Account, Sign Up Here

Sorry, you do not have a permission to add a post.

Forgot Password?

Need An Account, Sign Up Here

Please briefly explain why you feel this question should be reported.

Please briefly explain why you feel this answer should be reported.

Please briefly explain why you feel this user should be reported.

Sign InSign Up

vrean.com

vrean.com Logo vrean.com Logo
Search
Ask A Question

Mobile menu

Close
Ask a Question
  • Terms of Use
  • Privacy Policy
  • Cookie Policy
G Know
  • 0
G KnowLecturer
Asked: March 9, 20222022-03-09T14:46:03+00:00 2022-03-09T14:46:03+00:00In: General Knowledge

តួនាទី និងភារកិច្ចរបស់សហគមន៍ក្នុងការអភិវឌ្ឍសាលារៀន។

  • 0

តួនាទី និងភារកិច្ចរបស់សហគមន៍ក្នុងការអភិវឌ្ឍសាលារៀន។
១. តួនាទីរបស់សហគមន៍ ជាគណៈកម្មការសាងសង់ និងឧបត្ថម្ភគាំទ្រសាលារៀន។
២. ភារកិច្ចរបស់សហគមន៍ គឺ ប្រមូលកុមារឲ្យចូលរៀនស្វែងរកចំណូលថវិកា គ្រប់គ្រងថវិកា ថែរក្សាទ្រព្យសម្បត្តិសាលារៀន ចូលរួមសាងសង់ ជួសជុលសាលារៀន បំផុសកូនចៅឲ្យទៅសាលារៀន តាមដានការសិក្សារៀនសូត្ររបស់សិស្ស ចូលរួមតាមដានត្រួតពិនិត្យការអនុវត្តរបស់សាលារៀន ពង្រឹងពង្រីកសមត្ថភាពយល់ដឹងអំពីអភិវឌ្ឍសាលារៀន។
ក. ការប្រមូលកុមារឲ្យចូលរៀនៈ
• គ្រួសារនីមួយៗត្រូវជួយរំឮកគ្នា ដោយឲ្យកូនចៅដែលដល់អាយុសិក្សាទៅសាលារៀនបានទៀងទាត់ (មត្តេយ្យ ថ្នាក់ដំបូង បឋមសិក្សា)។
• ប្រមូលកុមារដែលនៅក្រៅសាលារៀន និងជួយទំនាក់ទំនងជាមួយឪពុកម្ដាយ ដែលមិនបានឲ្យកូនចៅទៅរៀនដើម្បីបានទៅរៀន។
• ជួយប្រមូល និងជួយបង្កលក្ខណៈងាយស្រួលដើម្បីឲ្យកុមារទីទ័លក្រពិការបានទៅរៀន។
ខ. ការស្វែងរកចំណូលថវិកា និងគ្រប់គ្រងថវិកា
សាលារៀនដំណើរការបានល្អ គឺអាស្រ័យដោយមានថវិកាទ្រទ្រង់។ សហគមន៍ត្រូវចូលរួមយ៉ាងសកម្មក្នុងការស្វែងរកថវិកាសម្រាប់ឧបត្ថម្ភសាលារៀន។ ការស្វែងថវិកាអាចធ្វើទៅបានតាមរយៈច្រើនរូបភាព
• បុណ្យផ្សេងៗ (រស្មីសាមគ្គីជាតិ ផ្កា កំសាន្ដផ្សេងៗ អង្គាសបច្ច័យ កឋិនទាន។ល។)
• ស៊ីវិភាគទាន ជាស្រូវ សម្ភារផ្សេងៗ ការប្រើទុន ឬទុនបង្វិលដោយទំនាក់ទំនង ជាមួយសប្បុរសជន( គណៈកម្មការ អាចារ្យវត្ត មាតាបិតាសិស្សអ្នកមានទ្រព្យសម្បត្តិក្នុង និងក្រៅប្រទេស សហគមន៍ ឯកជន ដូចជា ក្រុមហ៊ុនផ្សេងៗ និងទំនាក់ទំនងជាមួយរដ្ឋអំណាច…។) និងតាមរយៈសកម្មភាពផ្សេងៗដូចជាបង្កើតកន្លែងរមណីយដ្ឋាន ទេសចរណ៍ ធ្វើសិប្បកម្ម សកម្មភាពសិល្បៈ និងទំនាក់ទំនងជាមួយអង្គការអន្ដរជាតិ និងក្រៅរដ្ឋាភិបាល។
គ. គ្រប់គ្រងថវិកា
• ថវិកាចំណូលត្រូវមានបញ្ចីកត់ច្បាស់លាស់ ដោយមានបញ្ជាក់នូវប្រាក់ចំណូល កាលបរិច្ឆេទទទួល ចំនួនថវិកាឈ្មោះអ្នកទទួល ឈ្មោះអ្នកដឹងឮ…។ល។
• បញ្ចីចំណាយត្រូវមានបញ្ជាក់ប្រភេទចំណាយចំនួនទឹកប្រាក់ កាលបរិច្ឆេទ និងភ្ជាប់ជាមួយនូវកំណត់ហេតុដែលអង្គប្រជុំបានសម្រេចឲ្យចំណាយ។
• ថវិកាត្រូវថែរក្សា និងគ្រប់គ្រងដោយបុគ្គលស្មោះត្រង់ដែលជ្រើសរើសដោយសហគមន៍ដែលជាបុគ្គលមានស្មារតី និងស្រឡាញ់ការអប់រំ។
• ចំណូល និងចំណាយត្រូវផ្សព្វផ្សាយឲ្យគណៈកម្មការសហគមន៍ ឬសហគមន៍ដឹងឮ។
ឃ. ថែរក្សាសម្បត្តិសាលារៀន
• សហគមន៍ត្រូវចាត់ទុកសាលារៀនជាទ្រព្យសម្បត្តិរួម។
• សហគមន៍ត្រូវគ្រប់គ្រងសត្វពាហនៈកុំឲ្យចូលក្នុងសាលារៀន។
• ជួយថែរក្សា ការពារយាមកាមទ្រព្យសម្បត្តិសាលារៀន និងជួសជុល។
• តាមដានមើល ជួយថែរក្សាសម្ភារៈសិក្សារបស់កូនចៅដែលសាលាបានខ្ចី សម្រាប់ការរៀនសូត្រ ដូចជាសៀវភៅសិក្សាជាដើម។
• ថែរក្សាទ្រព្យសម្បត្តិដែលសាលារៀនបានឲ្យខ្ចីក្នុងពេលមានរវល់ដូចជា តុ កៅអី ពេលបុណ្យទាន។
ង. ចូលរួមសាងសង់ ជួសជុលសាលារៀន
• សហគមន៍ជាកម្លាំងមិនចេះរីងស្ងួត
• សហគមន៍ចូលរួមជយយឧបត្ថម្ភ មជ្ឈមណ្ឌលធនធាន កម្រងសាលា និងប្រើប្រាស់តាមសេចក្តីត្រូវការដើម្បីពង្រីកចំណេះដឹងរបស់គេ និងជួយដល់ការរៀនសូត្ររបស់កូនចៅពួកគេ។
• សហគមន៍ចូលរួមតាមកម្លាំងចិត្ត និងកម្លាំងកាយ ( បំផុសគំនិតបងប្អូនកូនចៅដែលមានជំនាញខាងសំណង់ឲ្យចូលរួមធ្វើជាង បំផុសបងប្អូនដែលគ្មានដែលគ្មានជំនាញឲ្យចូលរួមជាពលកម្ម ក្នុងការដឹកជញ្ជូនថ្ម ខ្សាច់ ដែក និងសម្ភារៈសំណង់ផ្សេងៗ។
• សហគមន៍ចូលរួមតាមរយៈសម្ភារៈរួមមានការចូលរួមជួយឧបត្ថម្ភផ្តល់ថវិកា ដែលបានបានមកពីសកម្មភាពផ្សេងៗ ចូលរួមជាសម្ភារៈផ្សេងៗ ដូចជាខ្សាច់ដែលជាសម្ភារៈមាននៅមូលដ្ឋាន។
• ជួយថែរក្សាសម្ភារៈសំណង់ទាំងអស់ដែលត្រូវដឹកនាំមកដល់ទីកន្លែងសាងសង់។
• ជួយកែលំអបរិស្ថានសាលារៀន។
ច. បំផុសកូនចៅឲ្យទៅសាលារៀន
• ជួយរំឮកជាប្រចាំនូវគ្រួសារណាដែលមានកូនដល់អាយុសិក្សាឲ្យទៅសាលារៀន។
• ជួយផ្ដល់ព័ត៌មានអំពីកុមារដែលត្រូវចូលរៀន និងចំនួនកុមារដែលនៅសាលារៀន ដោយដោះស្រាយតាមគ្រប់មធ្យោបាយ និងគ្រប់រូបភាពដើម្បីឲ្យបានទៅសាលារៀន។
សហគមន៍ត្រូវជួយផ្សព្វផ្សាយដល់ប្រជាជនឲ្យនៅកូនចៅទៅសាលារៀនតាមរយៈមធ្យោបាយផ្សេងៗដូចជាៈ ការប្រជុំ ការជួបគ្នានៅវត្តរៀងរាល់ថ្ងៃសីល ថ្ងៃបុណ្យ ការសំដែងសិល្បៈ ការទស្សនា ការបិទប្រកាស វិទ្យុទូរទស្សន៍ សារព័ត៌មានប្រកាស និងចូលរួមបើកបវេសនកាលរបស់សហគមន៍មាតាបិតាសិស្ស។
ឆ. តាមដានការសិក្សារៀនសូត្ររបស់សិស្ស
ការអប់រំមិនមែនជាបន្ទុកសាលារៀនតែម្នាក់ឯងទេប៉ុន្ដែជាការចូលរួមចំណែករបស់សហគមន៍ផងដែរ។ ដូច្នេះមាតាបិតាត្រូវៈ
• ជួយអប់រំកូនបន្ថែម និងជុំវិញឲ្យខិតខំរៀនសូត្រ និងបង្កលក្ខណៈ ទាំងសម្ភារ និងពេលវេលា ពិសេសកូនស្រី។
• ទំនាក់ទំនងជាមួយលោកគ្រូ/អ្នកគ្រូឲ្យបានញឹកញាប់ដោយផ្ទាល់មាត់ ឬតាមលិខិត និងលោកនាយកសាលារៀន ដើម្បីកាត់បន្ថយអត្រាត្រួតថ្នាក់ និងករណីសិស្សបោះបង់ការសិក្សា។
• ចូលរួមប្រជុំដើម្បីទទួលព័ត៌មានពីការសិក្សារបស់កូនចៅ។
• ជួយផ្ដល់មតិយោបល់ ដែលមានប្រយោជន៍ដល់សាលារៀន ជាពិសេសជាមួយគណៈគ្រប់គ្រងសាលារៀន។
• ជួយផ្ដល់បទពិសោធដល់ការបង្រៀនសិស្ស
• ជួយឧបត្ថម្ភដល់កុមារលំបាក
• ជួយអប់រំផ្លូវចិត្ត អាកប្បកិរិយា និងការអប់រំវិជ្ជាជីវៈដល់កុមារ។
• ជួយផ្ដល់ជំនាញបច្ចេកទេស ក្នុងការអប់រំវិជ្ជាជីវៈដល់កុមារ
• ជួយផ្ដល់ជំនាញបច្ចេកទេស ក្នុងការអប់រំវិជ្ជាជីវៈដល់កុមារ
• ជួយផ្ដល់ជំនាញបច្ចេកទេស ក្នុងការអប់រំវិជ្ជាជីវៈដល់កុមារ
• តាមដានត្រួតពិនិត្យការសិក្សារបស់កូននៅសាលារៀន និងជួយបង្រៀនកូននៅផ្ទះ។
• ជួយឧបត្ថម្ភ និងផ្ដល់នូវមូលដ្ឋានសម្ភារដែលមាននៅក្នុងមូលដ្ឋានដើម្បីបម្រើដល់សកម្មភាពរៀន និងបង្រៀនដល់កុមារ ដូចជា សម្ភារសម្រាប់ផលិតសម្ភារឧបទេស។ល។
ជ. ចូលរួមកសាង អនុវត្តផែនការ តាមដានត្រួតពិនិត្យការអនុវត្តរបស់សាលារៀនៈ
ដើម្បីឲ្យសាលារៀនទទួលបាននូវការអភិវឌ្ឍទៅមុខជាលំដាប់រាល់ផែនការការងាររបស់សាលារៀន ត្រូវតែមានការចូលរួមពីសហគមន៍ដែលជាកម្លាំងមិនចេះរឹងស្ងួតដូចជាការចូលរួមកំណត់បញ្ហា កំណត់គោលបំណងសកម្មភាព និងកម្មវិធីផ្សេងៗរួមបញ្ចូលទាំងពេលវេលា។
• ចូលរួមចំណែកអនុវត្តផែនការរបស់សាលារៀន និងតាមដានត្រួតពិនិត្យ និងវាយតម្លៃលើសមត្ថភាពសាលារៀន។
• ស្រង់ស្ថិតិ កុមារពីអាយុ០.១៥ ឆ្នាំ ពិសេសកុមារដល់អាយុសិក្សា និងអនក្ខរជន (ព្រោះស្ថិតិ ជាកត្តាមូលដ្ឋានក្នុងការធ្វើ ផែនការអប់រំសហគមន៍)។
• ស្ថិតិកុមារទីទ័ល និងកុមារពិការ។
ស្ថិតិធនធានសម្ភារដែលបម្រើឲ្យការអប់រំនៅមូលដ្ឋានស្រាប់ដូចជាៈ កន្លែងពិសោធន៍កសិកម្ម សម្បត្តិវប្បធម៌បុរាណ…។ល។ កន្លែងទាំងអស់នេះសម្រាប់ឲ្យគ្រូនាំសិស្សទៅធ្វើទស្សនៈកិច្ចិសិក្សាពិនិត្យ និងចាប់យកចំណេះវិជ្ជាជីវៈ។
ឈ. ចូលរួមកសាង អនុវត្តផែនការ តាមដានត្រួតពិនិត្យការអនុវត្តរបស់សាលារៀន
ដើម្បីឲ្យសាលារៀនទទួលបាននូវការអភិវឌ្ឍទៅមុខជាលំដាប់ រាល់ផែនការការងាររបស់សាលារៀនត្រូវតែមានការចូលរួមពីសហគមន៍ ដែលកម្លាំងមិនចេះរឹងស្ងួតដូចជាការចូលរួមកំណត់បញ្ហា កំនត់គោលបំណងសកម្មភាព និងកម្មវិធីផ្សេងៗរួមបញ្ចូលទាំងពេលវេលា។
• ចូលរួមចំណែកអនុវត្តផែនការរបស់សាលារៀន និងតាមដានត្រួតពិនិត្យ និងវាយតម្លៃលើសមត្ថភាពសាលារៀន។
• ស្រង់ស្ថិតិកុមារពីអាយុ០.១៥ ឆ្នាំ ពិសេសកុមារដល់អាយុសិក្សា និងអនក្ខរជន (ព្រោះស្ថិតិជាកត្តាមូលដ្ឋានក្នុងការធ្វើ ផែនការអប់រំសហគមន៍)។
• ស្ថិតិកុមារទីទ័ល និងកុមារពិការ។
• ស្ថិតិធនធានសម្ភារដែលបម្រើឲ្យការអប់រំនៅមូលដ្ឋានស្រាប់ដូចជាៈ កន្លែងពិសោធន៍កសិកម្ម សម្បត្តិវប្បធម៌បុរាណ…។ល។ កន្លែងទាំងអស់នេះសម្រាប់ឲ្យគ្រូនាំសិស្សទៅធ្វើទស្សនៈកិច្ចិសិក្សាពិនិត្យ និងចាប់យកចំណេះវិជ្ជាជីវៈ។

  • 0 0 Answers
  • 11 Views
  • 0 Followers
  • 0
  • Share
    Share
    • Share on Facebook
    • Share on Twitter
    • Share on LinkedIn
    • Share on WhatsApp
  • Report

Related Questions

  • ដូចម្ដេចហៅថាតម្លៃសោភ័ណ ?
  • ដូចម្ដេចហៅថាសោភ័ណ ?
  • ចូរប្រៀបធៀបការបំបែកអាហារតាមបែបមេកានិចនិងគីមី ?
  • តើនគរូបនីយកម្មនៅកម្ពុជាយើងសព្វថ្ងៃ ជួបប្រទះនឹងបញ្ហាអ្វីខ្លះ ?
  • តើចំណោលស្រុកស្រែមកកាន់ទីក្រុងនោកម្ពុជាយើងបណ្ដាលមកពីមូលហេតុអ្វីខ្លះ ?

You must login to add an answer.

Forgot Password?

Need An Account, Sign Up Here

Sidebar

Add A New Post

Stats

  • Questions 9k
  • Answers 4k
  • Best Answers 3k
  • Users 33
  • Popular
  • Answers
  • V Rean

    How to approach applying for a job at a company ...

  • Mr Khmer Physics
    Mr Khmer Physics added an answer សូរអ៊ុលត្រាត្រូវបានគេយកទៅប្រើប្រាស់ក្នុងវេជ្ជសាស្រ្តដូចជា៖ -ប្រើសម្រាប់ឆ្លុះអេកូមើលក្នុងពោះដូចជាពោះវៀនខ្នែង ទារកក្នុងផ្ទៃ ការរលាកពោះវៀន.. -ប្រើសម្រាប់លាងសម្អាតលាងសម្អាតធ្មេញ October 12, 2025 at 1:09 pm
  • Mr Khmer Physics
    Mr Khmer Physics added an answer តាមរូបភាពនេះបានបង្ហាញថានាវានេះមិនអាចបុកច្រាំងដែលនៅខាងមុចបានទេ ព្រោះនៅពេលដែលនាវាបាន បញ្ចេញសូរទៅខាងមុខនោះសូរនោះនឹងដាលទៅប៉ះនឹងច្រាំងហើយផ្លាតមកវិញធ្វើអោយនាវាបានដឹងពីចម្ងាយច្រាំងដែលនៅខាងមុខ។ October 12, 2025 at 12:59 pm
  • Mr Khmer Physics
    Mr Khmer Physics added an answer • តាមរយៈរូបភាពខាងក្រោមធ្វើអោយយើងឃើញថា សត្វប្រចៀវរកចំណីតាមរយៈការប្រើប្រាស់ចំណាំងផ្លាតសូរ ដោយសត្វប្រចៀវបានបញ្ចេញសូរទៅខាងមុខហើយសូរនោះបានដាលទៅប៉ះនឹងសត្វល្អិតឬឧបសគ្គដែលនៅខាងមុខហើយផ្លាតមកវិញធ្វើអោយសត្វប្រចៀវនោះដឹងថាមានអ្វីដែលនៅខាងមុខ។ October 12, 2025 at 12:57 pm

Related Questions

  • we khmer

    ដូចម្ដេចហៅថាតម្លៃសោភ័ណ ?

Top Members

Chan Leakena

Chan Leakena

  • 1k Questions
  • 1k Points
Explainer

Trending Tags

Biology General Knowledge History
Ask A Question

Explore

  • Home
  • Add group
  • Groups
  • Communities
  • Questions
    • New Questions
    • Trending Questions
    • Must read Questions
    • Hot Questions
  • Polls
  • Tags
  • Badges
  • Users
  • Help

Footer

VREAN.COM

VREAN.COM is a social questions & Answers technology which will help you to find out the world's knowledge. VREAN.COM © 2022. All Rights Reserved
By VREAN

About Us

  • Our Team
  • About Us
  • Contact Us

Privacy & Policy

  • Terms of Use
  • Privacy Policy
  • Cookie Policy

Help

  • Knowledge Base
  • Support

Follow