ក. សេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន
យើងជាប្រមុខរដ្ឋនិងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ដែលតទៅនេះហៅកាត់ថា”អាស៊ាន”)រួមមានប្រទេសប្រ៊ុយណេដារ៉ូសាឡឹម ព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋឥណ្ឌូនេស៊ី សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ម៉ាឡេស៊ីសាធារណរដ្ឋសហភាពមីយ៉ាន់ម៉សាធារណរដ្ឋហ្វីលីពីនសាធារណរដ្ឋសិង្ហបុរី ព្រះរាណាចក្រថៃឡង់ សាធារណរដ្ឋសង្គមនិយមវៀតណាម ។ នៅក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ាន លើកទី២១នៅកម្ពុជា ។
បញ្ជាក់អះអាងម្តងទៀត
អំពីការប្រកាន់ខ្ជាប់របស់យើងទាំងអស់គ្នាចំពោះគោលបំណងនិងគោលការណ៍របស់អាស៊ានដូចដែលមានចែងនៅក្នុងធម្មនុញ្ញរបស់អាស៊ានជាពិសេសការគោរពការ លើកកម្ពស់និងការការពារសិទ្ធិមនុស្សនិងសេរីភាពជាមូលដ្ឋានព្រមទាំងគោលការណ៍លទ្ធិប្រជាធិបតេយ្យនីតិរដ្ឋ និងអភិបាលកិច្ចល្អ ។
បញ្ជាក់អះអាងបន្ថែមម្តងទៀត
អំពីការបេ្តជា្ញចិត្តចំពោះសេចក្តីប្រកាសជាសកលអំពីសិទ្ធិមនុស្សធម្មនុញ្ញរបស់អង្គការរបស់អង្គការសហប្រជាជាតិសេចក្តីថ្លែងការណ៍និងកម្មវិធីសកម្មភាពទីក្រុងវែ្យងនិងលិខិតុបករណ៍សិទ្ធិមនុស្សអន្តរជាតិផ្សេងទៀតដែលរដ្ឋសមាជិករបស់អាស៊ានជាភាគីហត្ថលេខា ។
បញ្ជាក់អះអាងបន្ថែមម្តងទៀតផងដែរ នូវសារសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការលើកកម្ពស់សិទ្ធិមនុស្សក្នុងនោះមានសេចក្តីប្រកាសនៃការលើកកម្ពស់ស្រ្តីភេទនៅក្នុងតំបន់អាស៊ាននិងសេចក្តីប្រកាសពីការលុបបំបាត់អំពើហើង្សាប្រឆាំងស្រ្តីភេទក្នុងតំបន់អាស៊ាន ។
មានការជឿជាក់ថា សេចក្តីប្រកាសនេះនឹងជួយបង្កើត ក្របខ័ណ្ឌមួយសម្រាប់កិច្ចសហប្រតិបត្តិការសិទ្ធិមនុស្សនៅក្នុងតំបន់និងចូលរួមចំណែកក្នុងដំណើរការកសាងសហគមន៍អាស៊ាន ។
ខ. នៅទីនេះសូមធ្វើការប្រកាសគោលការណ៍ទូទៅដូចតទៅ ៖
• មនុស្សគ្រប់រូបកើតមកមានសេរីភាពនិងសមភាពក្នុងសេចក្តីថ្លៃថ្នូរនិងសិទ្ធិ ។ មនុស្សគ្រប់រូបមានហេតុផលនិងសតិសម្បជញ្ញៈនិងគួរប្រព្រឹត្តលើអ្នកដទៃក្នុងសា្មរតីជាមនុស្សជាតិ ។
• មនុស្សម្នាក់ៗត្រូវទទួលបាននូវសិទ្ធិនិងសេរីភាពទាំងឡាយដែលមានចែងនៅក្នុងសេចក្តីប្រកាសនេះដោយគ្មានការបែងចែកអំពីជាតិសាសន៍ភេទអាយុសាសនាមតិនយោបាយឬមតិឯទៀតប្រភពដើមនៃជាតិឬសង្គមស្ថានភាពកំណើតស្ថានភាពពិការភាពឬស្ថានភាពអ្វីផ្សេងទៀត ។
• មនុស្សម្នាក់ៗត្រូវមានការទទួលស្គាល់នៅគ្រប់ទិសទីក្នុងលក្ខណៈជាមនុស្សនៅចំពោះមុខច្បាប់ ។ បុគ្គលគ្រប់ត្រូវមានសិទ្ធិស្មើគ្នានៅចំពោះមុខច្បាប់ ។ មនុស្សគ្រប់រូបមានសិទ្ធិទទួលបានការការពារស្មើភាពគ្នាតាមផ្លូវច្បាប់ដោយគ្មានការរើសអើង ។
• សិទ្ធិរបស់ស្រ្តីកុមារជនចាស់ជរាជនពីការកម្មករចំណាកស្រុងនិងក្រុមជនងាយរងគ្រោះនិងក្រុមជនដែលគេបោះបង់ចោលគឺជាផ្នែកមួយដែលមិនអាចផ្តាច់ចេញបានជាផ្នែករួមបញ្ចូលនិងជាផ្នែកមិនអាចបំបែកចេញបានពីសិទ្ធិមនុស្សនិងសេរីភាពជាមូលដ្ឋាន ។
• មនុស្សម្នាក់ៗមានសិទ្ធិទទួលបានមធ្យោបាយដោះស្រាយដ៏មានប្រសិទ្ធិភាពនិងអាចអនុវត្តបានដែលកំណត់ដោយតុលាការឬអាជ្ញាធរមានសមត្ថកិច្ចផ្សេងៗចំពោះទង្វើដែលរំលោភបំពានលើសិទ្ធិដែលខ្លួនទទួលបានពីរដ្ឋធម្មនុញ្ញនិងពីច្បាប់ ។
• ការអនុវត្តសិទ្ធិនិងសេរីភាពជាមូលដ្ឋានត្រូវតែមានតុល្យភាពជាមួយនឹងការអនុវត្តតួនាទីភារកិច្ចដែលពាក់ព័ន្ធខណៈដែលបុគ្គលម្នាក់ៗមានការទទួលខុសត្រូវចំពោះបុគ្គលផ្សេងទៀតសហគមន៍និងសង្គមដែលគេរស់នៅ ។ វាជាការទទួលខុសត្រូវបឋមរបស់រដ្ឋសមាជិក អាស៊ានក្នុងការលើកកម្ពស់និងការការពារសិទ្ធិនិងសេរីភាពជាមូលដ្ឋានទាំងអស់ ។
• សិទ្ធិទាំងអស់ត្រូវមានលក្ខណៈជាសលកមិនអាចបែងចែកចេញពីគ្នាបានមានការពឹងពាក់គ្នានិងមានទំនាក់ទំនងគ្នាទៅវិញទៅមក ។ សិទ្ធិនិងសេរីភាពជាមូលដ្ឋានទាំងអស់ដែលមានចែងនៅក្នុងសេចក្តីប្រកាសនេះត្រូវមានការអនុវត្តក្នុងលក្ខខណ្ឌយុត្តិធម៌ និងស្មើភាពដោយមានជំហរនិងការយកចិត្តទុកដាក់ដូចគ្នា ។ ស្របពេលជាមួយគ្នានេះដែរការយល់ដឹងអំពីសិទ្ធិមនុស្សត្រូវតែគិតក្នុងបរិបទជាតិនិងតំបន់ដែលប្រកាន់ខ្ជាប់នូវស្ថានភាពផ្សេងៗនៃនយោបាយសេដ្ឋកិច្ចច្បាប់សង្គមវប្បធម៌ប្រវត្តិសាស្រ្តនិងសាសនាដែលមិនមានលក្ខណៈដូចគ្នា ។
• សិទ្ធិមនុស្សនិងសេរីភាពមូលដ្ឋានរបស់មនុស្សគ្រប់រូបត្រូវតែអនុវត្តដោយគិតច្បាស់លាស់អំពីសិទ្ធិមនុស្សនិងសេរីភាពជាមូលដ្ឋានរបស់អ្នកដទៃ ។ ការអនុវត្តសិទ្ធិមនុស្សនិងសេរីភាពមូលដ្ឋានត្រូវតែស្ថិតក្នុងការកម្រិត ដែលបានកំណត់ដោយច្បាប់តែប៉ុណ្ណោះសម្រាប់គោលបំណងរក្សាឱ្យបាននូវការទទួលស្គាល់ច្បាស់លាស់ចំពោះសិទ្ធិមនុស្សសេរីភាពជាមូលដ្ឋានរបស់អ្នកដទៃ និងដើម្បីបំពេញល័ក្ខខ័ណ្ឌតម្រូវតាមច្បាប់នៃសន្តិសុខជាតិសណ្តាប់ធ្នាប់សាធារណៈសុខភាពសាធារណៈសុវត្ថិភាពសាធារណៈសីលធម៌សាធារណៈក៏ដូចជាសុខុមាលភាពទូទៅរបស់ប្រជាពលរដ្ឋក្នុងសង្គមប្រជាធិបតេយ្យ ។
• ក្នុងការយល់ដឹងអំពីសិទ្ធិមនុស្សសេរីភាពជាមូលដ្ឋានដែលមាននៅក្នុងសេចក្តីប្រកាសនេះគោលការណ៍ដ៏ល្អបំផុតនៃភាពមិនលម្អៀងអាស្រ័យដោយព្រឹត្តការណ៍ ភាពមិនរើសមុខការមិនរើសអើងការមិនប្រឈមមុខគ្នានិងជឿសវាងពីស្តង់ដារពីរនិងការធ្វើនយោបាយជានិច្ចជាកាលត្រូវបានលើកកម្ពស់ ។ ដំណើរការនៃការយល់ដឹងនេះត្រូវគិតបញ្ចូលនូវការចូលរួមការរួមចំណែករបស់ប្រជាជននិងតម្រូវការនៃការទទួលខុសត្រូវ ។
សិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ
• រដ្ឋសមាជិករបស់អាស៊ានបញ្ជាក់អះអាងចំពោះសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយទាំងអស់ដែលមាននៅក្នុងសេចក្តីប្រកាសសិទ្ធិមនុស្សជាសកល ។ ជាពិសេសរដ្ឋសមាជិករបស់អាស៊ានសូមធ្វើការបញ្ជាក់អះអាងចំពោះសិទ្ធិនិងសេរីភាពជាមូលដ្ឋានដូចខាងក្រោមនេះ ៖
• មនុស្សម្នាក់ៗមានសិទ្ធិមួយដែលជាសិទ្ធិមិនអាចខ្វះបានគឺសិទ្ធិក្នុងការរស់រានមានជីវិតដែលត្រូវការពារដោយច្បាប់ ។ គ្មានមនុស្សណាម្នាក់ត្រូវបានគេដកហូតយកសិទ្ធិរស់រានមានជីវិតដែលបានកំណត់ដោយច្បាប់ ។
• មនុស្សម្នាក់ៗមានសិទ្ធិទទួលបានសេរីភាពនិងសន្តិសុខផ្ទាល់ខ្លួន ។ គ្មានមនុស្សណាម្នាក់ត្រូវបានគេឃាត់ខ្លួនស្វែងរកឃុំឃាំងការចាប់បង្ខំតាមអំពើចិត្តឬទម្រង់ណាមួយនៃការដកហូតសេរីភាពតាមអំពើចិត្តនោះឡើយ ។
• គ្មានមនុស្សណាម្នាក់ត្រូវស្ថិតក្រោមទម្រង់ណាមួយនៃសេវគិតភាពឬទាសភាពត្រូវស្ថិតក្រោមការរត់ពន្ធមនុស្ស ឬការជួញដូរមនុស្សរាប់បញ្ចូលទាំងការជួញដូរសរីរាង្គកាយរបស់មនុស្សផងដែរ ។
• គ្មានមនុស្សណាម្នាក់ស្ថិតក្រោមការធ្វើទណ្ឌកម្មឬការប្រព្រឹត្តមកលើឬការដាក់ទោសដែលមាលក្ខណៈឃោឃៅអមនុស្សធម៌ ឬបន្ទាបន្ថោកនោះឡើយ ។
• មនុស្សម្នាក់ៗមានសិទ្ធិក្នុងការទទួលបានសេរីភាពក្នុងការផ្លាស់ទីលំនៅនិងការស្នាក់នៅក្នុងព្រំដែននៃរដ្ឋនីមួយៗ ។ មនុស្សគ្រប់រូបមានសិទ្ធិចាកចេញពីប្រទេសមួយរួមទាំងប្រទេសកំណើតរបស់ខ្លួនវិញបាន ។
• មនុស្សម្នាក់ៗមានសិទ្ធិក្នុងការស្វែងរកនិងទទួលបានសិទ្ធិជ្រកកោនផ្នែកនយោបាយនៅក្នុងរដ្ឋផ្សេងទៀតដោយស្របទៅតាមច្បាប់នៃរដ្ឋមួយនោះកិច្ចព្រមព្រៀងអន្តរជាតិដែលចូលរួមជាធរមាន ។
• មនុស្សម្នាក់ៗមានសិទ្ធិកាន់កាប់ប្រើប្រាស់បោះបង់ចោលនិងឱ្យកម្មសិទ្ធិដែលទទួលបានដោយស្របច្បាប់ជាបុគ្គលឬជាក្រុមជាមួយអ្នកដទៃ ។ គ្មានមនុស្សណាម្នាក់ត្រូវបានគេដកហូតយកទ្រព្យសម្បត្តិបែបនេះតាមអំពើចិត្តបានឡើយ ។
• មនុស្សម្នាក់ៗមានសិទ្ធិមានសញ្ជាតិដែលមានចែងក្នុងច្បាប់ ។ គ្មានមនុស្សណាម្នាក់ត្រូវបានគេដកហូតសញ្ជាតិនេះតាមអំពើចិត្តឬត្រូវបានគេបដិសេធសិទ្ធិក្នុងការផ្លាស់ប្តូរសញ្ជាតិឡើយ ។
• គ្រួសារជាផ្នែកនៃធម្មជាតិនិងជាផ្នែកសង្គមមានសិទ្ធិទទួលបានការការពារដោយសង្គមនិងដោយរដ្ឋសមាជិកអាស៊ាននីមួយៗ ។ បុរសនិងស្រ្តីដែលពេញវ័យត្រូវតែមានសិទ្ធិរៀបអាពាហ៍ពិពាហ៍លើមូលដ្ឋាននៃសេរីភាពនិងការព្រមព្រៀងពេញលេញរបស់ខ្លួនបង្កើតគ្រួសារមួយនិងផ្តាច់ចំណងអាពាហ៍ពិពាហ៍ដូចដែលមានចែងដោយច្បាប់ ។
• មនុស្សម្នាក់ៗដែលត្រូវបានគេចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌត្រូវចាត់ជាជនគ្មានកំហុករហូតទាល់តែមានការបញ្ជាក់អះអាងថាមានទោសដោយយោងទៅតាមច្បាប់នៅក្នុងការជំនុំជម្រះក្តីដ៏យុត្តិធម៌និងជាសាធារណៈមួយដោយសារសាលាជំនុំជម្រះក្តីដែលមានសមត្ថភាពឯករាជ្យនិងមិនលម្អៀងដែលជនជាប់ចោទត្រូវបានធានាចំពោះសិទ្ធិទទួលបានការការពារ ។
• គ្មានមនុស្សណាម្នាក់ត្រូវបានចាត់ទុកថាមានបទល្មើសព្រហ្មទណ្ឌដោយផ្នែកលើមូលដ្ឋាននៃទង្វើណាមួយឬការធ្វេសប្រហែលអ្វីមួយដែលមិនបង្កើតជាបទល្មើសព្រហ្មទណ្ឌស្ថិតក្រោមច្បាប់ជាតិនិងអន្តរជាតិនៅពេលដែលបទល្មើសនោះត្រូវបានប្រព្រឹត្តនោះឡើយហើយគ្មានមនុស្សណាម្នាក់ត្រូវទទួលរងការដាក់បទល្មើសនោះត្រូវបានប្រព្រឹត្តឡើយ ។
• គ្មានមនុស្សណាម្នាក់ត្រូវទទួលការកាត់ទោសឬដាក់ទោសថ្មីសម្រាប់បទល្មើសដែលបុគ្គលនោះត្រូវបានតុលាការផ្តន្ទាទោសឬកាត់ទោសជាស្ថាពររួចហើយតាមច្បាប់និងនីតិវិធីព្រហ្មទណ្ឌនៃរដ្ឋសមាជិកនីមួយៗរបស់អាស៊ាន ។
• មនុស្សម្នាក់ៗមានសិទ្ធិរួមផុតពីការជ្រៀតជ្រែកតាមអំពើចិត្តលើភាពជាឯកជនគ្រួសារផ្ទះសម្បែងឬទំនាក់ទំនងរួមទាំងទិន្នន័យផ្ទាល់ខ្លួនផងដែរឬមានសិទ្ធិរួចផុតពីការវាយប្រហារលើកិត្តិយសនិងកេរ្តិ៍ឈ្មោះ ។ មនុស្សគ្រប់រូបមានសិទ្ធិទទួលបានការការពារតាមផ្លូវច្បាប់ទប់ទល់នឹងការជ្រៀតជ្រែកឬការវាយប្រហារបែបនេះ ។
• មនុស្សម្នាក់ៗមានសិទ្ធិមានសេរីភាពក្នុងការគិតសតិសម្បជញ្ញៈនិងសាសនា ។ រាល់ទម្រង់ទាំងអស់នៃការមិនអត់ឱនការរើសអើងនិងការញុះញុងឱ្យមានការស្អប់ខ្ពើមលើផ្នែកសាសនានិងជំនឿនានាត្រូវលុបបំបាត់ចោល ។
• មនុស្សម្នាក់ៗមានសិទ្ធិមានសេរីភាពក្នុងការគិតនិងការសម្តែងមតិរួមមានសេរីភាពក្នុងការប្រកាន់គំនិតដោយគ្មានការជ្រៀតជ្រែកនិងមានសិទ្ធិស្វែងរកទទួលយកនិងចែកចាយព័ត៌មានផ្សេងទៀតណាមួយដែលជាជម្រើសរបស់ខ្លួន ។
• មនុស្សម្នាក់ៗមានសិទ្ធិទទួលបានសេរីភាពក្នុងការចូលរួមក្នុងការប្រជុំដោយសន្តិវិធី ។
• មនុស្សម្នាក់ៗដែលជាពលរដ្ឋនៃប្រទេសរបស់ខ្លួនមានសិទ្ធិចូលរួមក្នុងរដ្ឋាភិបាលនៅក្នុងប្រទេសរបស់ខ្លួនដោយផ្ទាល់ឬដោយប្រយោលតាមរយៈតំណាងដែលត្រូវបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យស្របតាមច្បាប់របស់ប្រទេស ។
• ពលរដ្ឋម្នាក់ៗមានសិទ្ធិបោះឆ្នោតសម្រាប់ការបោះឆ្នោតដែលមានពេលកំណត់ច្បាស់លាស់និងពិតប្រាកដដែលជាបោះឆ្នោតមានលក្ខណៈជាសកលនិងស្មើភាពនិងតាមរយៈការបោះឆ្នោតស្របតាមច្បាប់របស់ប្រទេស ។
សិទ្ធិសេដ្ឋកិច្ចសង្គមនិងវប្បធម៌
• រដ្ឋជាសមាជិកអាស៊ានបញ្ជាក់អះអាងថាសិទ្ធិសេដ្ឋកិច្ចសង្គមនិងវប្បធម៌ដែលមានចែងនៅក្នុងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ។ ជាពិសេសរដ្ឋជាសមាជិកអាស៊ានទាំងអស់បញ្ជាក់អះអាងថា ៖
• មនុស្សម្នាក់ៗមានសិទ្ធិបំពេញការងារសិទ្ធិបំពេញការងារសិទ្ធិមានជម្រើសការងារដោយសេរីសិទ្ធិមានការងារប្រកបដោយយុត្តិធម៌ការងារ សមរម្យនិងការដែលមានលក្ខខណ្ឌជាទីគាប់ចិត្តនិងអាចទទួលបាននូវគម្រោងជាជំនួយពោះអ្នកដែលគ្មានការងារធ្វើ ។
• មនុស្សម្នាក់ៗមានសិទ្ធិបង្កើតសហជីពនិងចូលរួមសហជីពតាមជម្រើសរបស់ខ្លួនដើម្បីការពារផលប្រយោជន៍របស់ខ្លួនស្របទៅតាមច្បាប់ជាតិនិងបទបញ្ញាត្តិច្បាប់ពាក់ព័ន្ធដទៃទៀត ។
• ពុំមានកុមារឬមនុស្សវ័យក្មេងណាម្នាក់ត្រូវបានកេងប្រវ័ព្ចាខាងផ្នែកសេដ្ឋកិច្ចនិងសង្គមឡើយ ។ អ្នកដែលជួលកុមារនិងមនុស្សវ័យក្មេងឱ្យធ្វើការងារដែលប៉ះពាល់ដល់សតិឬសុខភាពគ្រោះថ្នាក់ដល់ជីវិតឬរំខានដល់ការអភិវឌ្ឍន៍ស្មារតីក្នុងនោះមានការអប់រំត្រូវទទួលទណ្ឌកម្មតាមច្បាប់ ។ ការងារដែលបង្កការគ្រោះថ្នាក់ដល់ជីវិតឬរំខាន់ដល់ការអភិវឌ្ឍស្មារតីសុខភាពជីវិតឬអាចប៉ះពាល់ការអភិវឌ្ឍន៍ជាប្រក្រីក្ររួមទាំងការសិក្សារបស់គេផងនឹងត្រូវផ្តន្ទាទោសតាមច្បាប់ ។ រដ្ឋជាសមាជិកអាស៊ានគួរកំណត់កម្រិតអាយុដែលអាយុតិចជាងការកម្រិតនេះការងាររកកម្រៃរបស់ពលកម្មកុមារត្រូវហាមឃាត់និងផ្តន្ទាទោសតាមច្បាប់ ។
• មនុស្សម្នាក់ៗមានសិទ្ធិទទួលបានកម្រិតជីវភាពសមរម្យសម្រាប់ខ្លួនផ្ទាល់នឹងក្រុមគ្រួសាររួមមាន ៖
• សិទ្ធិទទួលបានម្ហូបអាហារគ្រប់គ្រាន់សិទ្ធិរួចផុតពីភាពអត់ឃ្លាននិងការទទួលបានម្ហូបអាហារដែលមានសុវត្ថិភាពនិងមានអាហាររូបត្ថម្ភ ។
• សិទ្ធិមានសម្លៀកបំពាក់
• សិទ្ធិមានលំនៅដ្ឋានសមរម្យនិងស្របតាមលទ្ធភាព
• សិទ្ធិទទួលបានការថែទាំសុខភាពនិងសេវាសង្គមចាំចាច់នានា
• សិទ្ធិទទួលបានទឹកស្អាតនិងអនាម័យ
• សិទ្ធិទទួលបានបរិដ្ឋានដែលមានសុវត្ថិភាពបរិសុទ្ធនិងប្រកបដោយចិរភាព
• មនុស្សម្នាក់ៗមានសិទ្ធិទទួលបាននូវសុខភាពរាងកាយសុខភាពផ្លូវចិត្តនិងសុខភាពបន្តពូជក្នុងកម្រិតខ្ពស់បំផុតដែលអាចទទួលបានសិទ្ធិទទួលបានសេវាថែរក្សាសុខភាពមូលដ្ឋានសមស្របតាមលទ្ធភាពនិងសិទ្ធិទទួលបានការព្យាបាលដោយសម្ភារៈសុខាភិបាល ។
• រដ្ឋជាសមាជិកអាស៊ានត្រូវបង្កើតបរិយាកាសវិជ្ជមានដើម្បីជំនះឱ្យបាននូវការមាក់ងាយការមិននិយាយទាក់ទងការបដិសេធនិងការរើសអើងក្នុងការទប់ស្កាត់ការព្យាបាលថែទាំនិងគាំទ្រប្រជាជនដែលមានជម្ងឺឆ្លងនានារួមទាំងរួមទាំងមេរោគអេដស៍និងជម្ងឺអេដស៍ ។
• មនុស្សម្នាក់ៗមានសិទ្ធិទទួលបានសន្តិសុខសង្គមរួមទាំងការធានារ៉ាប់រងសង្គមដែលមាននិងដែលជួយគាត់ក្នុងការធានានូវមធ្យោបាយសម្រាប់ការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរនិងសមរម្យ ។
• ការគាំពារជាពិសេសគួរផ្តល់ជូនទៅដល់មាត្រាគ្រប់រូបក្នុងអំឡុងពេលសមស្របដូចបានចែងក្នុងច្បាប់ជាតិនិងបទបញ្ញត្តិពាក់ព័ន្ធនានាមុននិងក្រោយពេលសម្រាលបុត្រ ។ ក្នុងអំឡុងពេលពិសេសនេះម្តាយដែលមានការងារ គួរទទួលបានការឈប់សម្រាកដោយទទួលបានប្រាក់បៀវត្សន៍ឬការឈប់សម្រាកដោយទទួលបានសមរម្យនូវផលប្រយោជន៍សន្តិសុខសង្គម ។
• ទាំងម្តាយនិងទារកត្រូវទទួលបានការថែទាំនិងជំនួយជាពិសេស ។ រាល់ទារកគ្រប់រូបទោះជាទារកមានខាន់ស្លាឬគ្មានខាន់ស្លាក្តីនឹងត្រូវទទួលបានការថែទាំពិសេសនេះដូចគ្នា ។
• មនុស្សម្នាក់ៗមានសិទ្ធិទទួលបានការអប់រំ ។
• ការអប់រំនៅកម្រិតបឋមសិក្សាគឺជាកាតព្វកិច្ចនិងត្រូវតែផ្តល់ដោយឥតគិតថ្លៃចំពោះទាំងអស់គ្នា ។ ការអប់រំនៅកម្រិតមធ្យមសិក្សាក្នុងទម្រង់ផ្សេងៗត្រូវផ្តល់ជូននិងអាចទទួលបានសម្រាប់សិស្សទាំងអស់តាមរយៈមធ្យោបាយសមស្របនានា ។ ការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈត្រូវផ្តល់ជូនជាទូទៅ ។ ការអប់រំកម្រិតឧត្តមសិក្សាអាចទទួលបានស្មើភាពគ្នាសម្រាប់ទាំងអស់គ្នាផ្អែកទៅតាមលទ្ធផលសិក្សារបស់និស្សិត ។
• ការអប់រំត្រូវតម្រង់ឆ្ពោះទៅរកការអភិវឌ្ឍន៍យ៉ាងពេញលេញនៃបុគ្គលិកលក្ខណៈរបស់មនុស្សនិងសេចក្តីថ្លៃថ្នូររបស់មនុស្ស ។ ការអប់រំពង្រឹងការគោរពសិទ្ធិមនុស្សនិងសេរីភាពជាមូលដ្ឋានដទៃៗទៀត នៅក្នុងរដ្ឋជាសមាជិកអាស៊ាន ។ លើសពីនេះទៅទៀតការអប់រំត្រូវផ្តល់លទ្ធភាពឱ្យមនុស្សគ្រប់រូបដើម្បីចូលរួមយ៉ាងមានប្រសិទ្ធភាពនៅក្នុងសង្គមរបស់ខ្លួនលើកកម្ពស់ការយល់ដឹងការយោគយល់អធ្យាស្រ័យមិត្តភាពក្នុងចំណោមប្រជាជាតិក្រុមសាសនាជាតិនិងសាសន៍និងពង្រីកនូវសកម្មភាពនានារបស់សមាគមន៍អាស៊ានដើម្បីរក្សាបាននូវសន្តិភាព ។
• មនុស្សម្នាក់ៗមានសិទ្ធិជាលក្ខណៈបុគ្គលឬជាក្រុមក្តីក្នុងការចូលរួមដោយសេរីនៅក្នុងសកម្មភាពវប្បធម៌សិល្បៈនិងផលប្រយោជន៍នៃការរីកចម្រើននិងការប្រើប្រាស់វិទ្យាសាស្រ្តនិងទទួលបានការការពារផលប្រយោជន៍ផ្នេកស្មារតីនិងសម្ភារៈពីស្នាដៃវិទ្យាសាស្ត្រអក្សរសាស្រ្តឬសិល្បៈដែលខ្លួនជាអ្នកបង្កើតឬជាអ្នកនិពន្ធ ។
• រដ្ឋសមាជិកអាស៊ានត្រូវបោះជំហានតាមប្រទេសនីមួយៗនិងតាមរយៈជំនួយនិងកិច្ចសហប្រតិបត្តិការក្នុងតំបន់និងអន្តរជាតិជាពិសេសលើផ្នែកសេដ្ឋកិច្ចនិងបច្ចេកទេសឱ្យបានជាអតិបរមាក្នុងការប្រើប្រាស់ធនធានដែលមានក្នុងបំណងធ្វើឱ្យសម្រេចឱ្យបាននូវការស្គាល់ពីសិទ្ធិសេដ្ឋកិច្ចសង្គមនិងវប្បធម៌ដែលទទួលស្គាល់ក្នុងសេចក្តីប្រកាសនេះ ។
• រដ្ឋជាសមាជិកអាស៊ានអាចកំណត់នូវវិសាលភាពដែលគេអាចធានានូវសិទ្ធិសេដ្ឋកិច្ចនិងសង្គមដែលមាននៅក្នុងសេចក្តីប្រកាសនេះដល់ប្រជាជាតិមិនមែនអាស៊ានក្នុងក្របខ័ណ្ឌសិទ្ធិមនុស្សនិងក្នុងក្របខ័ណ្ឌអង្គភាពនិងធនធាននានានៃសេដ្ឋកិច្ចជាតិប្រទេសនីមួយៗ ។
សិទ្ធិក្នុងការអភិវឌ្ឍន៍
• សិទ្ធិក្នុងការអភិវឌ្ឍគឺជាសិទ្ធិមនុស្ស ម៉្យាងមិនអាចដកហូតចេញបានដែលជាគុណធម៌នៃសិទ្ធិនេះមនុស្សម្នាក់ៗនិងប្រជាជនអាស៊ានត្រូវចូលរួមនិងរួមចំណែករីករាយនិងពេញចិត្តទទួលផលប្រយោជន៍ពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមវប្បធម៌និងនយោបាយប្រកបដោយសមភាព ។ សិទ្ធិក្នុងការអភិវឌ្ឍត្រូវសម្រេចប្រកបដោយសមភាពដើម្បីឆ្លើយតបទៅនិងតម្រូវការអភិវឌ្ឍនិងតម្រូវការបរិដ្ឋានសម្រាប់មនុស្សជំនាន់នេះនិងពេលអនាគត ។ ខណៈដែលការងភិវឌ្ឍជួយសម្របសម្រួលមានភាពចាំបាច់សម្រាប់ការអនុវត្តសិទ្ធិមនុស្សកង្វះខាតនៃការអភិវឌ្ឍន៍មិនត្រូវប្រើប្រាស់ជាហេតុផលសម្រាប់ការរំលោភបំពានលើសិទ្ធិមនុស្សដែលត្រូវបានគេទទួលស្គាល់ជាអន្តរជាតិនោះទេ ។
• រដ្ឋជាសមាជិកអាស៊ានត្រូវអនុម័តយកកម្មវិធីអភិវឌ្ឍដែលឆ្លើយតបនឹងយេនឌ័រនិងឆ្ពោះទៅរកប្រជាពលរដ្ឋប្រកបដោយអត្ថន័យសំដៅកាត់បន្ថយភាពក្រីក្រការបង្កើតលក្ខខណ្ឌនានារួមមានការការពារ និងរក្សានិន្តរភាពនៃបរិដ្ឋានសម្រាប់ប្រជាជនអាស៊ានទទួលបានសិទ្ធិមនុស្សទាំងឡាយដែលទទួលស្គាល់នៅក្នុងសេចក្តីប្រកាសនេះទៅលើមូលដ្ឋានស្មើភាពគ្នា និងទទួលបានការបន្ថយគម្លាតនៃការអភិវឌ្ឍនៅក្នុងអាស៊ាន ។
• រដ្ឋជាសមាជិកអាស៊ានទទួលស្គាល់ថាការអនុវត្តសិទ្ធិក្នុងការអភិវឌ្ឍទាមទារឱ្យមានគោលនយោបាយអភិវឌ្ឍប្រកបដោយប្រសិទ្ធភាពនៅថ្នាក់ជាតិក៏ដូចជាទំនាក់ទំនងសេដ្ឋកិច្ចប្រកបដោយសមភាពកិច្ចសហប្រតិបត្តិការអន្តរជាតិនិងបរិយាកាសសេដ្ឋកិច្ចអន្តរជាតិដែលមានលក្ខណៈគប្បីប្រសើរ ។ រដ្ឋជាសមាជិកអាស៊ានគួរបញ្ជ្រាបទិដ្ឋភាពច្រើនពាក់ព័ន្ធវិស័យនៃសិទ្ធិទទួលបានការអភិវឌ្ឍទៅក្នុងវិស័យពាក់ព័ន្ធនានាក្នុងការកសាងសហគមន៍អាស៊ាននិងបន្ទាប់ពីនេះនឹងធ្វើកិច្ចការជាមួយដោយចរិភាពនិងសមភាពការអនុវត្តពាណិជ្ជកម្មដោយយុត្តិធម៌និងកិច្ចសហប្រតិបត្តិការអន្តរជាតិប្រកបដោយប្រសិទ្ធភាព ។
សិទ្ធិទទួលបានសន្តិភាព
• មនុស្សម្នាក់ៗនិងប្រជាជនអាស៊ានមានសិទ្ធិទទួលបានសន្តិភាពនៅក្នុងក្របខណ្ឌអាស៊ានលើផ្នែកសន្តិសុខនិងស្ថេរភាពអព្យាក្រឹត្យនិងសេរីភាពដែលសិទ្ធិទាំងនេះត្រូវកំណត់នៅក្នុងសេចក្តីប្រកាសនេះអាចត្រូវបានគេទទួលស្គាល់ទាំងស្រុង ។ ដូចនេះរដ្ឋជាសមាជិកអាស៊ានបន្តពង្រឹងមិត្តភាពនិងកិច្ចសហប្រតិបតិ្តការដើម្បីពង្រីកបន្ថែមនូវសន្តិភាពភាពសុខដុមរមនានិងស្ថេរភាពនៅក្នុងតំបន់ ។
កិច្ចសហប្រតិបត្តិការនៅក្នុងការលើកកម្ពស់និងការពារសិទ្ធិមនុស្ស
• រដ្ឋជាសមាជិកអាស៊ានចែករំលែកផលប្រយោជន៍រួមនិងប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់និងការការពារសិទ្ធិមនុស្សនិងសេរីភាពជាមូលដ្ឋានដែលត្រូវសម្រេចបានតាមរយៈកិច្ចសហប្រតិបត្តិការជាមួយគ្នាទៅវិញទៅមកក៏ដូចជាជាមួយអង្គការស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិថ្នាក់តំបន់និងអន្តរជាតិស្របទៅតាមធម្មនុញ្ញអាស៊ាន ។
• ពុំមានផ្នែកណាមួយនៃសេចក្តីប្រកាសនេះអាចត្រូវបានបកស្រាយសម្រាប់រដ្ឋក្រមឬបុគ្គលនូវសិទ្ធិក្នុងការអនុវត្តសកម្មភាពណាដែលមានគោលបំណងធ្វើឱ្យប៉ះពាល់ដល់គោលបំណងនិងគោលការណ៍របស់អាស៊ានឬក្នុងការបំផ្លិចបំផ្លាញនូវសិទ្ធិនិងសេរីភាពមូលដ្ឋាននានាដែលបានកំណត់នៅក្នុងសេចក្តីប្រកាសនេះនិងនៅក្នុងលិខិតុបករណ៍សិទ្ធិមនុស្សអន្តរជាតិនានាដែលរដ្ឋជាសមាជិកអាស៊ានជាភាគី ។ អនុម័តដោយប្រមុខរដ្ឋប្រមុនរដ្ឋាភិបាលនៃរដ្ឋសមាជិកអាស៊ាននៅរាជធានីភ្នំពេញព្រះរាជាណាចក្រកម្ពុជានាថ្ងៃទីដប់ប្រាំបីនៃខែវិច្ឆិកា ក្នុងឆ្នាំ ២០១២ ក្នុងសំណៅដើមតែមួយគត់ជាភាសាអង់គ្លេស ។
G KnowLecturer