សារធាតុចិញ្ចឹមត្រូវបានប្រើប្រាស់ដូចជា៖
a) គ្លីកូសែន ជាខ្លាញ់ដែលត្រូវបានបំបែកដោយដំណើរការរំលាយអាហាររបស់ក្រពះ និងត្រូវស្តុកទុកក្នុងថ្លើមដើម្បីយកទៅប្រើប្រាស់នៅពេលក្រោយ។
b) ស្ករងាយ : នៅក្នុងឈាមស្ករធ្វើដំណើរទៅសាច់ដុំ ដើម្បីផ្ដល់ថាមពល។ ស្ករលើសត្រូវស្តុកទុកនៅក្នុងថ្លើមក្រោមទម្រង់ជាគ្លីកូសែន។
c) ប៉ិបទីត ជាប្រូតេអ៊ីនដែលត្រូវបានបំបែកនៅក្នុងពោះវៀនតូច។
d) អាស៊ីតអាមីនេ : នៅក្នុងឈាម អាស៊ីតអាមីនេធ្វើដំណើរទៅកាន់សរីរាង្គផ្សេងៗដើម្បីបង្កើតប្រូតេ-អ៊ីនសម្រាប់ការលូតលាស់និងការជួសជុល ។ អាស៊ីតអាមីនេខ្លះទៀតស្ថិតនៅក្នុងថ្លើមបង្កើតប្រូតេអ៊ីននៅក្នុងឈាម។
ឧទាហរណ៍ ភីប្រ៊ីណូសែនសម្រាប់កំណកឈាម។ អាស៊ីតអាមីនេលើសត្រូវបានបំបែកហើយផ្ដល់ជាថាមពល។
e) អំបិលខនិជ ជាសារធាតុរ៉ែដែលមាននៅក្នុងចំណីអាហារដែលយើងបរិភោគ ជាទូទៅវាមិនត្រូវបានបំបែកដោយប្រព័ន្ធរំលាយអាហារឡើយ តែវានឹងក្លាយទៅជាអ៊ីយ៉ុងសម្រាប់ជ្រាបចូលទៅកាន់កោសិកាដែលត្រូវការ។
f) វីតាមីន : ស្តុកក្នុងថ្លើម និងបញ្ចេញទៅក្នុងឈាមនៅពេលត្រូវការ។
Sin ChannakTeacher
1 Answer