គុណសម្បត្តិផ្នែកបញ្ញារបស់ស្យង់មាន៖
• ការស្រលាញ់សច្ចភាពៈ ជាគុណសម្បត្តិចម្បងរបស់អ្នកប្រាជ្ញនិងអ្នករុករក
• ចំណង់ដឹងៈ ជាសន្ទុះអមតះរបស់គំនិតដែលហាក់នៅតែមិនទាន់ពេញចិត្តពុទ្ធិដែលធ្លាប់មានពីមុនមកព្រោះស្យង់ជាកូនរបស់ចម្ងល់។
• គំនិតវិភាគ ៖គំនិតដែលខិតខំបំបែកបម្រាប់រូបីផ្សេងៗដែលសុំាញុំាឲ្យយទៅជាហេតុងាយនិងទូទៅ។
• គំនិតវិជ្ជមានៈ ជាគំនិតចុះញ៉មការណ៍ចាត់ទុកការណ៏ជាប្រភពជាវិធាន ជារង្វាស់និងជាការត្រួតពិនិត្យលើអ្វីៗទាំងអស់មាននយ័ថាគឺការដែលបញ្ជានិងវិនិច្ឆ័យរាល់គំនិត។
• គំនិតរិះគិតៈគឺមិនព្រមទទួលស្គាល់អ្វីដែលគ្មានភស្តុតាង។
• វប្បធម៌ទូទៅៈគឺត្រួវមានវប្បធម៌ទូទៅទូលំទូលាយនិងវិជ្ជាឯកទេសច្បាស់ផងដើម្បីធានាលំនឹងផ្លូវចិត្ត។
• គំនិតសាបក្ខភាពៈគឺជឿថាស្យង់មានការលូតលាស់ឥតឈប់ឈរដូចនេះសច្ចភាពរបស់ស្យង់ជាសច្ចធៀបហើយប្រកាន់គំនិតងឿងឆ្ងល់ជានិច្ច។
• ជំនឿលើគោលការណ៏ចប្បង៖គឺត្រូវមានជំនឿស៊ប់លើគោលការរណ៏ចម្បងៗរបស់ស្យងប្រៀបបានអ្នកជឿសាសនា ហើយបដិសេធចៃដន្យ។
• គំនិតពិនិតសេរី៖ជាគំនិតមិនរណបអាជ្ញាធរណាមួយ មិននៅក្រោយឥទ្ធិពលនយោបាយឬសាសនាឬស្យង់ណាមួយឡើយ។
G KnowLecturer