ដោយកត្តាសេដ្ឋកិច្ចជាពិសេសកត្តាផលិតផលដែលនៅសម័យសព្វថ្ងៃប្រទេសនីមួយៗមិនអាចរស់ដោយខ្លួនឯងបាន ។ និយាយឲ្យងាយស្តាប់កាហ្វេឬទឹកដោះគោដែលខ្ញុំហូបរាល់ព្រឹកគឺនាំមកពីប្រេស៊ីលដែលនាំកមពីចិន និងឥណ្ឌា សាប៊ូដែលខ្ញុំសម្អាតខ្លួននាំមកពីប្រទេសជិតខាង យានជំនិះនាំមកពីប្រទេសជប៉ុន ក្រណាត់នាំមកពីប្រទេសចិន ឬជប៉ុននិងអ្វីដែលទាក់ទងនិងការរស់នៅ ។ ដូច្នេះប្រទេសមួយមិនអាចគ្រប់គ្រាន់ដោយខ្លួនឯងបាននោះទេ នេះគ្រាន់តែបញ្ហាសេដ្ឋកិច្ច វានៅមានបញ្ហានយោបាយក៏ដូចគ្នាដែរ នយោបាយនេះធ្វើឲ្យប្រទេសក្រីក្រកាន់តែទទួលរងនូវគ្រោះថ្នាក់ ។