មូលហេតុបង្កើតអនុសញ្ញាស្តីពីសិទ្ធិកុមារគឺ
• ដោយសារនៅក្នុងសង្គមជាច្រើនពុំទាន់មានច្បាប់ ឬរចនាសម្ព័ន្ធសង្គមជាក់លាក់ដល់សិទ្ធិរបស់កុមារ
• ដោយសារការអភិវឌ្ឍរបស់កុមារគឺជាផ្នែកមួយដ៏សំខាន់នៃអនាគតរបស់សង្គមជាតិនីមួយៗ
• ដោយសារតម្រូវការចាំបាច់របស់កុមារ ពុំទាន់មានចែងនៅក្នុងឩបករណ៍សិទ្ធិមនុស្សមានស្រាប់នៅឡើយ
• ដោយសារផលប្រយោជន៍របស់កុមារមិនដូចគ្នានឹងផលប្រយោជន៍របស់អ្នកដែលជាអាណាព្យាបាលរបស់កុមារ
• ដោយសារកុមារងាយនឹងរងគ្រោះ ជាងមនុស្សចាស់នៅក្រោមលក្ខខណ្ឌនៃការរស់នៅរបស់ខ្លួនហើយក៏ជាក្រុមដែលងាយទទួលរងគ្រោះ ជាពិសេសពីការកេងប្រវ័ញ្ច និងការរំលោភបំពានបានគ្រប់យ៉ាង
• ដោយសារកុមារងាយនឹងទទួលផលប៉ះពាល់ជាងក្រុមអាយុផ្សេងៗទៀត ចំពោះសកម្មភាពឬភាពអកម្មរបស់រដ្ឋាភិបាល
• ដោយសារកុមារគ្មានសិទ្ធិបោះឆ្នោត ឬឥទ្ធិពលនយោបាយហើយមានកម្លាំងផ្នែកសេដ្ឋកិច្ចតិចតួចណាស់ ដែលជាញឹកញាប់សម្លេងរបស់ពួកគេពុំត្រូវបានគេយកចិត្តទុកដាក់ស្តាប់ឡើយ
• ដោយសារនៅក្នុងសង្គមជាតិច្រើនតែគិតថា កុមារគឺ ជាសម្បត្តិ ឬជាកម្មសិទ្ធិរបស់មាតាបិតា ។ សង្គមខ្លះយល់ថា ដូចមនុស្សធំអាចធ្វើការងារបាន ហើយខ្លះទៀតគិតថា ពួកគេមិនទាន់អាចចូលរួមជួយសង្គមបានឡើយ
• ដោយសារសង្គមជាតិនីមួយៗត្រូវមានកាតព្វកិច្ចបំពេញរាល់សេចក្តីត្រូវការចាំបាច់របស់កុមារនឹងផ្តល់ការឩបត្ថម្ភ លើការអភិវឌ្ឍកុមារ ទាំងបុគ្គលិកភាព ប្រាជ្ញា ស្មារតី នឹងសមត្ថភាព ។
G KnowLecturer