បានជាគេតែងនិយាយថា វប្បធម៌ អរិយាធម៌ មិននិយាយថាសង្គមធម៌អរិយាធម៌ ព្រះវប្បធម៌និងសង្គមធម៌ ជាមែកធាងសំខាន់ដែលមានទំនាកទំនងយ៉ាងជិតស្និតហើយសំខាន់ដូចគ្នា ។
វប្បធម៌ គឺសំដៅលើសកម្មភាពពលកម្មខួរក្បាលនិងរាងកាយរបស់មនុស្សម្នាក់ដែលស្ដែងឡើងតាមរយៈ ឥរិយាបថ ដេក ដើរ ឈរ អង្គុយ និយាយស្ដីអាចវាយតម្លៃបានភ្លាមថា អ្នកនេះ ឬ អ្នកនោះមានវប្បធម៌ទាប ឬ វប្បធម៌ខ្ពស់ភ្លាមៗ ។ ចំណែកសង្គមធម៌វិញ គឺជាពពួកមនុស្ស ឬ ចង្កោមមនុស្សដែលរស់នៅលើប្រមូលផ្ដុំគ្នាមានមុខរបរនាក់នងគ្នាទៅវិញទៅមកដែលគេពុំអាចវាយតម្លៃបានភ្លាមៗ ថាសង្គមនេះ ឬ សង្គមនោះអន់ថយក្រោយ ឬ ចម្រើនបានឡើយ ។ បើចង់វាយតំលៃលើសង្គមមួយលុះត្រតែឆ្លងកាត់តាមការស្រាវជ្រាវលើឯកសារផ្សេងៗដែលមាននៅលើសម្ភារៈសង្គម ទម្រង់សង្គម និង របបសង្គមជាឯកសារនៅតាមស្ថាប័នក្រសួង មន្ទីរ ក្រុមហ៊ុននានាទើបអាចហ៊ានវាយតម្លៃថាសង្គមនេះ អន់ថយ ឬ រីកចម្រើន បាន ។ ដូចនេះ ហើយទើបគេតែងតែនិយាយថា វប្បធម៌ អរិយធម៌ ពោល គឺជាពាក្យវប្បធម៌ដាក់ពីមុខពាក្យអរិយាធន៌ជានិច្ច ។
G KnowLecturer