បានជាខ្មែរត្រូវចេះវប្បធម៌ខ្មែរពីព្រោះ វប្បធម៌ខ្មែរជាមូលដ្ឋានគ្រឹះ សម្រាប់ជនជាតិខ្មែរ និងសង្គមខ្មែរ ។ មនុស្សខ្មែរត្រូវយល់ឲ្យបានច្បាស់ពីអ្វីដែលខ្លួនមាន ដែលល្អត្រូវបានគេទទួលស្គាល់ គេចូលចិត្តតាំងពីបុរាណ ។ កូនខ្មែរត្រូវតែបណ្តុះមនោសញ្ចេតនា ស្រឡាញ់ការពារវប្បធម៌ខ្លួនដោយជួយផ្សព្វផ្សាយ ពង្រឹក និងពង្រឹងបន្ថែមទៀត ។