បានជាប្រជាជនដែលរស់នៅទីប្រជុំជនមានកម្រិតអក្ខរភាពខ្ពស់ជាង ប្រជាជននៅជនបទ ដោយមូលហេតុ ៖
• តំបន់ជនបទសេដ្ឋកិច្ចពុំមានការលូតលាស់
• ប្រជាជននៅតំបន់ជនបទមានជីវភាពក្រីក្រ
• ចំណេះដឹងរបស់ឳពុកម្តាយមានកម្រិត ការយល់ដឹងពីសារសំខាន់នៃការ សិក្សានៅទាប ដោយមិនបានឲ្យកូនទៅរៀន
• ជីវភាពក្រីក្រឳពុកម្តាយត្រូវបង្ខំចិត្តទុកកូនឲ្យនៅជួយប្រកបការងារគាត់
• សាលារៀននៅឆ្ងាយពីលំនៅដ្ឋាន និងគ្មានមធ្យោបាយធ្វើដំណើរ
• ពុំសូវមានសុវត្ថិភាពក្នុងការធ្វើដំណើរទៅរៀន
• នៅប្រកាន់ភ្ជាប់នូវវទំនៀមទម្លាប់កូនស្រីមិនចាំបាច់រៀនច្រើនទេ ។
HiWorldLecturer