សីលទីមួយនៃសីលប្រាំរបស់ព្រះពុទ្ធសាសនាគឺ បាណាតិបាតា ហាមប្រមាថ ឬសម្លាប់ជីវិតមនុស្ស និងសត្វ ។
តាមរយៈបម្រាមខាងលើនេះព្រះពុទ្ធបានអប់រំមនុស្សឲ្យចៀសវាងនូវការសម្លាប់ជីវិតមនុស្សសត្វព្រោះថា ៖
• មនុស្សសត្វទាំងអស់សុទ្ធតែស្រឡាញ់ជីវិតរបស់ខ្លួន
• ជីវិតសុទ្ធតែមានតម្លៃមិនថាមនុស្ស ឬមិនថាសត្វឡើយ
• ការសម្លាប់ជីវិតនាំឲ្យមានពារវេរា និងគំនុំគុំកួន សងសឹកមិនចេះចប់មិនចេះហើយ
• ជាអំពើអមនុស្សធម៌សែនឃោរឃៅព្រៃផ្សៃ
• ជាការផ្ទុយនិងច្បាប់ធម្មជាតិ ដែលថាសភាវគតិរបស់មនុស្ស សត្វសុទ្ធតែចង់រស់ និងខ្លាចសេចក្តីស្លាប់
• ហេតុនេះហើយ ទើបបានជារដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាមាតា្រ៣២ បានចែងថាទោសប្រហារជីវិតមិនត្រូវឲ្យមានឡើយ ។
G KnowLecturer