យើងប្រជារាខ្មែរ ដែលធ្លាប់មានអារ្យធម៍ឩត្តុង្គឩត្តមប្រទេសជាតិស្តុកស្កម្កធំទូលាយថ្កុំថ្កើងរុងរឿងកិត្យានុភាពខ្ពង់ខ្ពស់ភឺ្លចែងចាំងដូចពេជ្រពណ្ណរាយ។ បានធ្លាក់ខ្លួនដ៏សែនរន្ធត់ ក្នុងអំឡុងពីទសវត្សចុងក្រោយនេះ ឆ្លងកាត់ទុក្ខសោកវិនាសអន្តរាយទ្រុឌទ្រោមអន់ថយមហាសោកស្តាយ។ បានភា្ញក់រលឹកក្រោកឈរឡើង ចងបាច់ឆន្ទះមោះមុត ប្តូរផ្តាច់ រូបរួមគ្នាពង្រឹងឯកភាពជាតិ រក្សាការពារទឹកដីកម្ពុជា អធិបតេយ្យថ្លៃថ្លានិងអារ្យធម៏អង្គដ៏បវរ កសាងប្រទេសជាតិឲ្យទៅជា”កោះសន្តិភាព”ឡើងវិញ ផ្អែកលើប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស ធានាសិទ្ធិមនុស្សគោរពច្បាប់ ទទួលខុសត្រូវខ្ពស់ ចំពោះវាសនាអនាគតជាតិ ឲ្យបានឈានឡើងរីកចំរើនលូតលាស់ សម្បូររុងរឿងជានិច្ច។
HiWorldLecturer