• សាសនា គឺជាពាក្យទូន្មាន ប្រៀនប្រដៅរបស់គ្រូអាចារ្យណាមូយនៅលើលោក។ ឯសង្គមគឺជាក្រុមមនុស្សដែលចាប់ពីមនុស្សពីរនាក់ឡើងទៅហើយរស់នៅរួមគ្នា មានទំនាក់ទំនងនឹងគ្នា ដាក់បញ្ហារួមគ្នា ព្រមទាំងដោះស្រាយរួមគ្នាដើម្បីផលប្រយោជន៏រួម។ ប្រជាជននៅក្នុងស្រុកភូមិជុំវិញវត្តអារាម ជាអ្នកកសាងវត្តអារាម កុដ សាលារៀន សាលាបាលីវិហារ ហើយដែលមានព្រះសង្ឃជាអ្នកថែរក្សា។ រីឯឧបាសក ទាយក ទាយិកាជើងវត្តចាំឃ្លាំមើលការគោរពប្រតិបត្តិធម៌វិន័យរបស់ព្រះសង្ឃក្នុងវត្ត។ ដើម្បីឲ្យវត្តនៅក្នុងភូមិរីកចម្រើនស្ថិតស្ថេរ ប្រជាជនបានបញ្ជូនកូនចៅទៅបួសជាសង្ឃ និងដើម្បីបន្តការដឹកនាំវត្តទៅទៀត។
តួនាទីរបស់វត្តអារាមរួមមានដូចខាងក្រោម ៖
• ជាទីពឹងពាក់របស់ប្រជាជន
• ជាមន្ទីរពេទ្យព្យាបាលជំងឺផ្លូវចិត្ត
• ជាកន្លែងជ្រកកោនរបស់ជនទុរគត
• ជារណ្តៅកប់ទំនាស់ទាំងឡាយ
• ជាកន្លែងដែលមនុស្សទាំងអស់មានភាពស្មើគ្នា
• ជាមជ្ឈមណ្ឌលវប្បធម៌
• ជាកន្លែងអប់រំ…។
G KnowLecturer