ប្រយោជន៍ដែលប្រជាជនទទួលបានពីគោលនយោបាយស្តិពីការកាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាលក្នុងការកសាងស្ពាន ថ្នល់គឺ ៖
• សិស្ស និស្សិតអាចធ្វើដំណើរទៅសាលារៀនបានស្រួល
• ចំណេញពេលវេលាដល់ប្រជាជន អាចសល់ពេលវេលាទៅប្រកបការងារ ឬរបរផ្សេងទៀតដើម្បីរកប្រាក់ចំណូល
• កាត់បន្ថយការចំណាយទៅលើការជួសជុលយានជំនិះ មិនចំណាយប្រាក់លើការទិញ គ្រឿងបន្លាស់ យានយន្ត មិនងាយខូច ពន្យាពេលជួសជុល
• សន្សំសំចៃប្រែងឥន្ធនៈ ផ្លូវល្អល្បឿនថេរ ប្រើប្រេងអស់តិច ឯតម្លៃឈ្នូលក្នុងការធ្វើដំណើរក៏ទាប
• ប្រជាជនមានសុខភាពល្អ កាត់បន្ថយជំងឺផ្សេងៗ ដែលបណ្តាលមកពីធូលីហុយ មិនចំណាយលើការទិញថ្នាំព្យាបាល ឬកាត់បន្ថយពីការគ្រាំគ្រាដោយសារផ្លូវលាក់ ឬគ្រោះថ្នាក់ផ្សេងៗ ធានាសុវត្តិភាពក្នុងការធ្វើដំណើរ
• សេវាកម្មសុខាភិបាល បានល្អទៅតាមជនបទ សង្គ្រោះបន្ទាន់បានទាន់ពេលវេលា
• ផលិតផលទំនិញ ចរាចរណ៍ទាន់ពេលវេលា ទំនិញសម្បូរ ការដឹកជញ្ជូនរក្សាបាននូវគុណភាពទំនិញ ទំនិញមានតម្លៃទាប
• សរុប មានស្ពាន ថ្នល់ល្អ គមនាគមន៍រីកចម្រើនវិស័យទេសចរណ៍ដំណើរការធ្វើឲ្យសេដ្ឋកិច្ច រីកលូត លាស់ ឬស្ពាន់ ថ្នល់ល្អ ជនបទក្លាយជាទីប្រជុំជន ផលិតភាពកើន ជីវភាពប្រជាជនធូរធារកាត់បន្ថយភាពក្រីក្រ ។
G KnowLecturer