បុរសនិងស្រ្តីមុននឹងឈានទៅដល់ការរៀបអាពាហ៍ពិពាហ៍ គេគួរតែគោរពតាមលក្ខខណ្ឌដូចតទៅ ៖
ក. លក្ខខណ្ឌសម្ភារៈ
• ត្រូវមានទ្រព្យសម្បត្តិ ធនធាន
• ត្រូវមានសុខភាពល្អ គ្មានជំងឺឆ្លងផ្សេងៗ ឬជំងឺសូពូជ
• ត្រូវមានចំណេះដឹង សមត្ថភាពវិជ្ជាជីវៈ
• មានមុខរបរ អាជីវកម្ម ឬការងារផ្សេងៗ
• ត្រូវមានទីជំរកត្រឹមត្រូវ
ខ. លក្ខខណ្ឌវេទនា ឬសញ្ចេតនា
• ត្រូវស្គាល់ចិត្តគ្នាទៅវិញទៅមក ចេះស្រឡាញ់គ្នាទៅវិញទៅមក
• គ្មានការបង្ខិតបង្ខំ ពីឪពុកម្តាយ ឬបង្ខំគ្នាទៅវិញទៅមក
• មានសេរីភាពពេញលេញក្នុងការជ្រើសរើសដៃគូជីវិត
គ. លក្ខខណ្ឌសង្គម
• ត្រូវរៀបចំតាមទំនៀមទម្លាប់ប្រពៃណីរបស់សង្គម
• ត្រូវចុះសំបុត្រអាពាហ៍ ពិពាហ៍ជាផ្លូវការ (អតាស៊ីវិល) មានការទទួលដឹងឮពីរអំណាច ឬអាព្យាបាលទាំងសងខាង ។
ឃ. លក្ខខណ្ឌសីលវិជ្ជា ឬសីលលក្ខខណ្ឌ
• មិនប្រើអំពើហិង្សាក្នុងគ្រួសារ
• ត្រូវចេះយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក
• ត្រូវចេះរក្សាគ្នាលុះគ្រាចុងក្រោយនៃជីវិត
• មិនបំពានពេលមានតំណម
• គោរពសិទ្ធិសម្រេចក្នុងការកំណត់ចំនួនកូន
• ស្មោះត្រង់នឹងគ្នា (សេ្នហ៍ស្មោះមួយនឹងមួយមិនព្រួយឆ្លងជំងឺអេដស៍)
• ត្រូវមានគុណធម៌គ្រប់យ៉ាង ទើបអាចរកសុភមង្គលឃើញ ។
VETeacher