ក្រមសីលធម៌សារព័ត៌មានរួមមានដូចខាងក្រោម ៖
• គោរពសច្ចធម៌ និងគោរពសិទ្ធិយល់ដឹងរបស់សាធារណៈជន
• ត្រូវផ្សព្វផ្សាយព័ត៌មានទាំងឡាយដោយសុចរិតព្រមទាំងធ្វើអត្ថាធិប្បាយ ឬរិះគន់ឲ្យបានត្រឹមត្រូវ និងស្របតាមគតិយុត្តិ
• ត្រូវរាយការណ៍ពីអ្វីដែលខ្លួនបានដឹងពីប្រភព ដើមតែប៉ុណ្ណោះ ។អ្នកសារព័ត៌មានមិនត្រូវបំបាត់ចោលព័ត៌មានសំខាន់ៗ ឬក្លែងបន្លំ ឯកសារផ្សេងៗឡើយ
• ត្រូវកែលម្អព័ត៌មានណាដែលមានលក្ខណៈមិនជាក់លាក់ ឬអាចបណ្តោយឲ្យភ័ន្តច្រឡំ
• ប្រើវិធីសុចរិតត្រឹមត្រូវ កុំស្វែងរកព័ត៌មានណាដែលញុះញង់ឲ្យ មានការប្រកាន់ពូជសាសន៍ ពណ៌ សម្បុរ ភេទ ភាសា ជំនឿ សាសនា មតិ ឬ និន្នាការ នយោបាយ ដើមកំណើត ឋានៈសង្គម ធនធាន ឬ ស្ថានភាពដទៃទៀត
• ត្រូវគោរពតាមក្បួន វេយ្យាករណ៍ខ្មែរក្នុងការសរសេរអត្ថបទ
• ត្រូវគោរពសិទ្ធិ និងសេរីភាពរស់នៅក្នុងជីវភាពឯកជនរបស់បុគ្គល
• ហាមបោះពុម្ពផ្សាយ អត្ថបទរូបភាពអាសអាភាស និងរូបភាពនៃអំពើហឹង្សា
• ហាមលួចថតចម្លងគំនិត ឬស្នាដៃអ្នកដទៃដាក់ជារបស់ខ្លួន
• ហាមសរសេរបន្លំដែលធ្វើឲ្យគេយល់ខុសដូចជា សរសេរបញ្ជិតបញ្ឃៀងដើម្បីឲ្យអ្នកអានមានការសង្ស័យដោយអយុត្តិធម៌បុគ្គល ណាម្នាក់ ឬ គណបក្សណាមួយ
• ហាមមូលបង្កាច់ បរិហារកេរ្តិ៍ និងជេរប្រមាថដល់ ឬគណបក្ស
• ហាមទទួលយកសំណូកក្នុងបែបណាមួយ ឬជំរិតទារយកប្រាក់ ។
G KnowLecturer