ការបោះឆ្នោតដោយសេរីត្រឹមត្រូវ និងយុត្តិធម៌គឺ មានអត្ថន័យដូចតទៅ ៖
ក. ការបោះឆ្នោតដោយសេរីគឺ
• គ្មានការបង្ខិតចង្ខំ
• គ្មានការបំភិតបំភ័យ ឬគ្មានគំរាមកំហែង
• សេរីភាពក្នុងការជ្រើសរើស ឬគូសសន្លឹកឆ្នោត
• សេរីភាពចូលរួមគណបក្សនយោបាយ
ខ. ការបោះឆ្នោតដោយត្រឹមត្រូវ គឺ
• គ្មានក្លែងបន្លំសន្លឹកឆ្នោត
• គ្មានការលួចប្តូរសន្លឹកឆ្នោត
• គ្មានការលួចប្តូរហិបឆ្នោត
• គ្មានការបន្លំឈ្មោះអ្នកបោះឆ្នោត
• ការបោះឆ្នោតប្រព្រឹត្តទៅតាមការកំណត់
• ចំនួនសន្លឹកឆ្នោតដែលប្រើប្រាស់ត្រូវបានផ្ទៀងផ្ទាត់យ៉ាងត្រឹមត្រូវជាមួយចំនួនអ្នកទៅបោះឆ្នោត
គ. ការបោះឆ្នោតដោយយុត្តិធម៌គឺ ៖
• មានច្បាប់បោះឆ្នោតជាមូលដ្ឋានគ្រឹះ
• មានអាជ្ញាធម៌រៀបចំការបោះឆ្នោតដោយឯករាជ្យ មិនលំអៀង ឬគណៈកម្មការធិការរៀបចំការបោះឆ្នោតឯករាជ្យមិនលំអៀង
• មានអ្នកសង្កេតការឯករាជ្យ ជាភ្នាក់ងារអង្គការជាតិអន្តរជាតិ ឬភ្នាក់ងារគណបក្សនយោបាយចូលរួម
• ការបោះឆ្នោតទៀងទាត់តាមកាលវេលាកំណត់ ឬតាមអាណត្តិកំណត់
• មិនលម្អៀងក្នុងការប្រើប្រាស់សេវាកម្មផ្សព្វផ្សាយជាសាធារណៈ ។
G KnowLecturer