មាត្រា ១៥ នៃច្បាប់អាពាហ៍ពិពាហ៍បានចែងថាឪពុកម្តាយត្រូវ ៖
• ស្រឡាញ់ថ្នាក់ថ្នម និងយោគយល់ដល់កូនទាំងអស់ស្មើៗគ្នា
• ពង្រីកការអប់រំខាងស្មារតី សីលធម៌វិន័យផ្ទាល់ខ្លួន និងសាសនា
• ត្រួតពិនិត្យរាល់សកម្មភាព និងការកំសាន្តរបស់កូន
• អប់រំកូនឱ្យឩស្សាហ៍ព្យាយាមអត់ធ្មត់ សន្សំសំចៃ និងមានជំនឿលើខ្លួនឯង
• អប់រំកូនឱ្យពួកគេមានគំនិតស្នេហាមាតុភូមិ មានស្មារតីសាមគ្គីអន្តរជាតិ ស្រឡាញ់ពលកម្ម
• ជួយជំរុញ លើកទឹកចិត្តធ្វើកិច្ចការផ្ទះ កិច្ចការសាលារៀននិងកិច្ចការសង្គម
• បង្រៀនគេពីភារកិច្ចជាពលរដ្ឋ
• ផ្តល់ដំបូន្មានល្អៗ ចំពោះការអិភវឌ្ឍ និងសុខុមាលភាព
• ធ្វើជាគំរូល្អដល់ពួកគេ
• ទុកដាក់ពួកគេឱ្យមានគូស្រករតាមប្រពៃណី និងចែកទ្រព្យសសម្បត្តិប្រសិនបើម្តាយឪពុកមានលទ្ធភាព ។
VETeacher