ទំនាស់គឺជាភាពមិនចុះសម្រុងគ្នា ការប្រទូសរ៉ាយរវាងភាគីទាំងឡាយ ដែលពាក់ព័ន្ធផលប្រយោជន៍ឬ ធ្វើអោយបាត់បង់កេរ្តិ៍ឈ្មោះ ។
ទំនាស់ចែកជា២គឹ៖
• ទំនាស់ក្នុង : គឺសំដៅលើទំនាស់ក្នុងប្រទេស ពោលគឺទំនាស់រវាងអង្គ ភាពមួយ ទៅអង្គភាពមួយស្ថាបនាមួយ ទៅស្ថាប័នមួយ ឬ ទំនាស់រវាងក្រុមមួយនិង ក្រុមមួយផ្សេងទៀត ។
• ទំនាស់ក្រៅ : សំដៅទំនាស់ខាងក្រៅប្រទេសពោលគឺ ទំនាស់រវាងប្រទេសមួយ និងប្រទេសមួយផ្សេងទៀត ដែលមិនមែនជាប្រទេសរបស់ខ្លួន ។
នៅពេលមានទំនាស់ប្រទេសដែលជាសមាជិកអាស៊ាន ត្រូវមានកិច្ចសហប្រតិបត្តិការមិត្តភាពដូចខាងក្រោម ៖
• ប្រើប្រាស់វេទិការមួយ សម្រាប់ដោះស្រាយ ការខ្វែងយោបល់គ្នាក្នុងរង្វងតំបន់ ។
• គោរពគ្នាទៅវិញទៅមកនូវឯករាជ្យ អធិបតេយ្យភាព សមភាព បូរណភាពដែនដី និងអត្តសញ្ញាណជាតិ របស់សមាជិកទាំងអស់ ។
• គោរពសិទ្ធរបស់រដ្ឋនីមួយៗ ក្នុងការរស់នៅឲ្យរួចផុតពីការជ្រៀតជ្រែក និងធ្វើវវិច្ឆេទកម្ម ឬការបង្ខិតបង្ខំពីខាងក្រៅ ។
• ដោះស្រាយទំនាស់ ឬជម្លោះដោយសន្តិវិធី ។
• បោះបង់ចោលរាល់ការគំរាមគំហែង ឬការប្រើកម្លាំង
• សហការគ្នារវាង សមាជិកទាំងអស់លើផ្នែក នយោបាយ សន្តិសុខសេដ្ឋកិច្ច វប្បធម៌ សង្គម បរិស្ថាន ។ល។
• ធានាឲ្យមានការរីកចម្រើនថ្មីក្នុងតំបន់ ក៏ដូចលើពិភពលោកផងដែរ ។
G KnowLecturer