កម្មវត្ថុនៃការសិក្សាសិល្ប៍វិទ្យារួមមាន ៖
តាមធម្មតារាល់វិទ្យាសាស្ត្រទាំងឡាយ សិទ្ធតែមានកម្មវត្ថុសិក្សារបស់ខ្លួនចាប់ពី២ឡើងទៅចំណែកឯកម្មវត្ថុសិក្សាសិល្យ៍វិទ្យា ក៏មានច្រើនដែរអាស្រ័យទៅតាមបរិបទ។
ក.ទស្សនះលោកកង់( Kant ) សិល្យ៍វិទ្យាមានកម្មវត្ថុសិក្សាទៅលើលក្ខណះសិល្បះដែលប្រកបដោយជំនក់ចិត្ត។
ខ.ទស្សនះលោក អេហ្គែល( Agel ) សិល្យ៍វិទ្យា គឺសម្ដៅលើសោភណរូប ។ អ្វីៗដែលពាក់ពន័្ទទៅ នឹងសិល្បះ គឺជាកម្មវត្ថុរបស់សិល្យវិទ្យា។
គ.ទស្សនះលោកឈើនីសេវស្គី( Tchent Shevsky ) សិល្យ៍វិទ្យាមានកម្មត្ថុសិក្សាអំពីទំនាក់ទំនងសិល្បះនិងតថភាពសង្គម។
ឃ.ទស្សនះលោកបែលីនស្គី( Belinsky ) កម្មវត្ថុសិល្យ៍វិទ្យា គឺជាសិល្យ៍ដ៏ឧត្តមទាំងមនុស្សទាំងវត្ថុអរូបីនិងរូបី។
ទោះបីជាមានអំណះអំណាងផ្សេងៗគ្នានៅលើកម្មវត្ថុសិល្យ៍វិទ្យាក៏ដោយក៏យើងអាចកំណត់បាននូវកម្មវត្ថុ៣យ៉ាងសំខាន់ៗរួមមាន៖ ១. ប្រធានវិស័យ ២. វត្ថុវិស័យ ៣. សិល្បះ ។
សម្គាល់
• ប្រធានវិស័យ សម្តៅលើអ្នកមាន អ្នកស្តាប់ អ្នកទស្សនា ។ ប្រធានវិស័យប្រែប្រួលទៅតាមកម្រិតយល់ដឹងរបស់មនុស្សទៅលើវត្ថុវិស័យ។
• វត្ថុវិស័យ ពោលគឺវត្ថុដែលយើងអាចមើលឃើញដោយចក្ខុ។ក្នុងអក្សរសិល្ប៍អត្ថបទរឿងគឺជាវត្ថុវិស័យ ។
• សិល្បះ គឺអ្វីៗស្តែងចេញមកតាមរយះកាយវិការជារូបភាពផ្សេងៗធ្វើឲ្យកើតជាអ្វីមួយ។
G KnowLecturer