សិទ្ធិមូលដ្ឋានរបស់មនុស្សដែលមានជាស្រេចតាំងពីកំណើតមកគឺ សេរីភាព និងសុភមង្គល ។
• ជីវិត គឺសិទ្ធិរស់រានមានជីវិត គឺអ្វីៗដែលប៉ះពាល់ដល់ជីវិតត្រូវតែហាមឃាត់ ទប់ស្កាត់ ចៀសវាងកែលម្អ ដូចជា សង្រ្គាមការប្រើប្រាស់អាវុធ ចរាចរឥតសណ្តាប់ធ្នាប់ យានយន្តមិនស្របច្បាប់ ចោរកម្ម ម្ហូបអាហារ ភេសជ្ជៈដែលមានជាតិពុលកង្វះអនាម័យក្នុងភូមិស្រុក ដែលយាយីជីវិតមនុស្ស ។
• សេរីភាព សព្វបែបយ៉ាងដែលមនុស្សត្រូវការ ។ សេរីភាពខ្លះឥតព្រំដែន ដូចជាការគិត ឬគំនិត ជំនឿសាសនា ការបញ្ចេញមតិជាដើម ។ សេរីភាពខ្លះទៀត មានព្រំដែនដូចជា សេរីភាពក្នុងសើរហើរសេរីភាពនៃសារព័ត៌មាន ។ ការប្រើសេរីភាពទាំងពីរនេះសុទ្ធតែមានការទទួលខុសត្រូវ ។
• សុភមង្គល ស្ថិតក្នុងសន្តិភាព បរិស្ថាន និងអភិវឌ្ឍន៍ ។ សុភមង្គល គឺសេចក្តីសុខ ការមានជោគលាភល្អក្នុងផ្លូវចិត្តដែលកើតឡើងពីការប្រព្រឹត្តអំពើអាក្រក់ ។ កាលបើមនុស្សម្នាក់ៗមានសីលធម៌ជានិច្ចហើយ សន្តិភាព បរិស្ថាន និងអភិវឌ្ឍន៍ ក៏រីកចម្រើនឡើងដែរ ។
G KnowLecturer