អ្នកលដឹកនាំល្អប្រកបដោយសម្បទា ៣យ៉ាងគឺ ៖
ក. កាយសម្បទា
• មនុស្សមានសរីរាង្គពេញលក្ខណៈ
• សុខភាពល្អ
ខ. ប្រាជ្ញាសម្បទា
• មានសមត្ថភាព
• មានប្រាជ្ញាឈ្លាសវៃ
• ចេះកំណត់គោលដៅច្បាស់លាស់ និងធ្វើផែនការ
• តាមដានត្រួតពិនិត្យ
• មានភាពជាអ្នកដឹកនាំ
• អាចរកសេចក្តីសុខជូនអ្នកក្រោមបង្គាប់ខ្លួន
• ក្លាហាន
• មានចំណេះដឹងខ្ពស់
គ. សីលសម្បទា
• មានគុណធម៌
• ស្មោះត្រង់ចំពោះពលរដ្ឋ និងប្រទេសជាតិ
• គិតប្រយោជន៍រួមជាងប្រយោជន៍័ផ្ទាល់ខ្លួន
• មានឧត្តមគតិជាតិ
• គ្មានគំនិតបក្សពួកនិយម និងពុករលួយ
• មានព្រហ្មវិហារធម៌ និងទសពិធរាជធម៌ ។
ស្របពេលជាមួយគ្នានោះដែរ នៅពេលដែលសង្គមអ្នកមានអ្នកដឹកនាំល្អ សង្គមនិងទទួលបាននូវ ៖
• សន្តិសុខ សន្តិភាព និងសុវត្ថិភាព
• មានសាមគ្គីភាព និងសមភាព
• មានការអភិវឌ្ឍគ្រប់វិស័យ
• ប្រជាជនមានជីវភាពរុងរឿង និងមានសុភមង្គល
• មានទំនាក់ទំនងល្អ ជាមួយសហគមន៍ជាតិនិង អន្តរជាតិ
• ប្រទេសជាតិក្លាយជាអារ្យប្រទេស ។