អំពើប្រល័យពូជសាសន៍នៅកម្ពុជាផ្តល់នូវផលវិបាកដូចជាខាងក្រោម ៖
• ផ្នែកធនធានមនុស្ស : កុមារសម័យនោះបាត់បង់ឪកាសរៀនសូត្រ និងទទួលរងនូវសម្ពាធផ្លូវចិត្តជាច្រើនដូចជា ភាពភ័យខ្លាច ភាពឯកោហើយដល់ពេលកុមារទាំងនោះត្រូវបន្តវេនជាអ្នកចូលរួមការដឹកនាំសង្គមជាតិនិងប្រឈមមុខជាមួយនិងការខ្វះសមត្ថភាព ។
• ផ្នែកសដ្ឋកិច្ច : ប្រជាពលរដ្ឋគ្មានឪកាសប្រកបអាជីវកម្មដើម្បីលើកកម្ពស់កម្រិតជីវភាព ដែលជាកត្តាជំរុញឲ្យសេដ្ឋកិច្ចជាតិជួបប្រទះនូវឪនភាព ។ គ្មានការវិនិយោគបរទេសមកបណ្តាក់ទុនរកស៊ីដើម្បីបង្កើន ឬជួយផ្តល់ការងារដល់ប្រជាពលរដ្ឋ ។
• ផ្នែកសង្គមកិច្ច : បន្សល់ទុកនូវកុមារកំព្រា ស្រ្តីមេម៉ាយ ជនពិការ ដែលជាបន្ទុកធន់ធ្ងរសម្រាប់រដ្ឋាភិបាល ។
• ផ្នែកទំនាក់ទំនង : បែកបាក់សាមគ្គីភាព បាត់បង់ជំនឿទុកចិត្តគ្នាទៅវិញទៅមក ។
• ផ្នែកវប្បធម៌ អរិយធម៌ និងសាសនា : វត្តអារាមនៅក្នុងប្រទេសត្រូវបានលុបបំផ្លាញ ហើយការប្រតិបត្តិជំនឿសាសនាត្រូវបានលុបបំបាត់ចោលទាំង ស្រុង ផ្នែកសិល្បៈ តន្រ្តី អក្សរសាស្រ្ត អក្សរសិល្ប៍ខ្មែរ ពិធីបុណ្យប្រពៃណីជាតិ បុណ្យសាសនានានាក៏ត្រូវបំភ្លេចចោលទាំងអស់ ។
G KnowLecturer