• អភិបាលខេត្ត-ក្រុងអាជ្ញាធរដែរដី លោកមានតួនាទី ភារកិច្ច សិទ្ធិអំណាច និងទទួលខុសត្រូវសំខាន់ណាស់ពិសេសគឺធ្វើកិច្ចសហប្រតិបត្តិការជាមួយតុលាកាារ និងអយ្យការអមតុលាការខេត្ត-ក្រុង។
ដូច្នោះចាំបាច់ត្រូវយល់ច្បាប់ស្តីពីការចាត់តាំងនិងសកម្មភាពរបស់សាលាជំរះក្តីៈ តុលាការ និងអយ្យការអមតុលាការខេត្ត-ក្រុងជាអំណាចឯករាជ្យកំណត់ដោយរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា១០៩។ អំណាចនេះ ប្រធានតុលាការ និងព្រះរាជាអាជ្ញាអមតុលាការខេត្ត-ក្រុង ប្រើតាមរយៈសាលាជំរះក្តីគ្រប់ជាន់ថ្នាក់។ គ្មានអហ្គការណាមួយនៃអំណាចនីតិបញ្ញត្តិ ឬនីតិប្រតិបត្តិ អាំចទទួលអំណាចតុលាការបានឡើយ “មាត្រា១១១ នៃរដ្ឋធម្មនុញ្ញ។
• មានតែអង្គការអយ្យការទេ ដែលមានសិទ្ធិធ្វើបណ្តឹងអាជ្ញា “មាត្រា១១២”។
• ព្រះមហាក្សត្រទ្រង់ជាអ្នកចៅក្រមជួយព្រះមហាក្សត្រក្នុងកិច្ចការនេះ មាត្រា១១៣ នៃរដ្ឋធម្មនុញ្ញ។
• ច្បាប់ស្តីពីការចាត់តាំង និងសកម្មភាពសាលាជំរះក្តីដែលប្រើសព្វថ្ងៃ បានបែងចែកសាលាជំរះក្តី ដូចតទៅៈ
តុលាការខេត្ត-ក្រុង
តុលាការយោធា
សាលាឩទ្ធរណ៏
តុលាការកំពូល
ច្បាប់នេះបានកំណត់ថា
1. តុលាការខេត្ត-ក្រុង និងតុលាការយោធា “ជាសាលាជំរះក្តីជាន់ទាប”។
តុលាការខេត្ត-ក្រុងដែលតាំងខេត្ត-ក្រុង មានសមត្ថកិច្ចលាតសន្ធឹង លើដែនដីនៃខេត្ត-ក្រុងមានសមត្ថកិច្ចជំនុំជំរះក្តីបើកផ្លូវឩទ្ធរណ៏នូវរឿងព្រហ្មទណ្ឌ រឿងរដ្ឋប្បវេណី វិវាទរដ្ឋបាល រឿងពាណិជ្ជកម្ម និងវិវាទការងារ ដែលកើតក្នុងរង្វង់ដែនដី នៃខេត្ត-ក្រុងនោះ។តុលាការយោធាដែលតាំងនៅភ្នំពេញមានសមត្ថកិច្ចលាតសន្ធឹងលើដែនដីនៃព្រះរាជាណាចក្រកម្ពុជាមានសមត្ថកិច្ចជំនុំជំរះ បើកផ្លូវឩទ្ធរណ៏ នូវបទលើសដែលមានលក្ខណៈយោធា។ រឿងព្រហ្មទណ្ឌសាមញ្ញ រឿងរដ្ឋប្បវេណី រឿងពាណិជ្ជកម្ម វិវាទរដ្ឋបាល និងវិវាទការងារ“ទោះបីយោធាធិនបានប្រព្រឹត្តក៏ដោយ” ក៏តុលាការយោធា ពុំមានសមត្ថកិច្ចជំនុំជំរះឡើយ។
២. សាលាឩទ្ធរណ៏ និងតុលាការកំពូល ច្បាប់ចាត់ជាសាលាជំរះក្តីជាន់ខ្ពស់ តាំងនៅរាធានីភ្នំពេញ មានសមត្ថកិច្ចលាតសន្ធឹងលើដែនដីនៃព្រះរាជាណាចក្រកម្ពុជាទាំងមូល។ សាលាជំរះក្តីជាន់ខ្ពស់នេះមានសមត្ថកិច្ចជំនុំជំរះលើបណ្តឹងឩទ្ធរណ៏ និងលើបណ្តឹងសាទុកពីរឿងមានលក្ខណៈយោធា។ សរុបសេចក្តីមក អាជ្ញាធរដែនដីមានភារកិច្ចចូលរួមសហការក្នុងការអនុវត្តន៏សាលក្រមសាលដីកា និងរាល់ផលប្រយោជន៏របស់តុលាការដែលច្បាប់តម្រូវ។
VETeacher