នយោបាយ សេដ្ឋកិច្ចនិងសង្គមខុសគ្នាដូចម្តេច ?
ការបង្កើតប្លុកទាំងពីរដោយសារ ៖ ភាពតានតឹងនៅលើពិភពលោក រវាងសហភាពសូវៀត និងសហរដ្ឋអាមេរិកដណ្តើមគ្នាពីមហាអំណាច ផុតលេខលើពិភពលោក ។
ប្រៀបធៀបរបបនយោបាយ សេដ្ឋកិច្ច និងសង្គម រវាងប្លុកខាងលិច និងខាងកើត ៖
ប្លុកខាងលិច ៖
• របបនយោបាយ ៖ ប្រជាធិបតេយ្យសេរី
• សេដ្ឋកិច្ច ៖ ទីផ្សារសេរី ប្រកួតប្រជែង
• សង្គម ៖ សេរីភាពក្នុងការងារ មានសិទ្ធិគ្រប់បែបយ៉ាង កម្រិតជីវភាពខ្ពស់ ។
ប្លុកខាងកើត ៖
• របបនយោបាយ ៖ បក្សតែមួយ (បក្សកុំមុយនីស្ត )
• សេដ្ឋកិច្ច ៖ គ្រប់គ្រងដោយរដ្ឋ ( បែបផែនការ )
• សង្គម ៖ផ្តាច់ការ កម្រិតជីវភាពទាប ។