ក. ការសង់ប្រាសាទបែបពុទ្ធសាសនា គេច្រើននិយមសង់នៅលើដីរាបស្មើបែបវត្តអារាមពុំមានជាប់ផ្នាក់ខ្ពស់ដូចជា ប្រាសាទបែបព្រាហ្មនិយមទេ ។ សំណង់ប្រាសាទប្រភេទនេះរស់នៅជាមួយនឹងមនុស្សគ្រប់ៗគ្នាគឺមិនស្ថិតនៅលើមេឃធ្លាយដាច់ពីមនុស្សដូច ជាអាទិទេពនៃសាសនាព្រាហ្មណ៍ឡើយ ។
ខ. ការសង់ប្រាសាទបែបព្រហ្មណ៍និយម ភាគច្រើនគេសង់ប្រាសាទនៅទីខ្ពស់ដូចភ្នំ មានទំហំធំហើយមានឌឿនច្រើនជាន់ តំណាងអាទិទេព ។ នេះបញ្ជាក់ឪ្យឃើញថា អាទិទេពមិនមែនជាមនុស្សណៅលើលោករស់នៅខ្ពស់ដូចជា នៅលើពពក ឬ ឋានសួគ័ ជាអ្នកការពារបង្កើតលោក ការពារលោកនិងបំផ្លាញលោក ។ កសាងសង់ប្រាសាទនៅលើកំពូលភ្នំគឺដើម្បីការរៀបចំពីធីទេវរាជតាមបែបសាសនាព្រាហ្មណ៍ ។ សំណងប្រាសាទភ្នំនេះមានពីរ ប្រភេទគឺ ប្រាសាទភ្នំដែលសងនៅលើដី ដូចជាប្រាសាទបាគង ប្រាសាទបក្សីចាំក្រុង ប្រាសាទបាយ័ន ប្រាសាទអង្គរវត្ត ។ ល ។ គេសង់ប្រាសាទភ្នំដើម្បីតំណាងភ្នំព្រោះតាមទស្សនៈឥណ្ហាគេនិយមគោរពភ្នំ ព្រះសុមេរុដែលជាទីឋាននៃព្រះអាទិទេព ។
G KnowLecturer