Sign Up

Sign Up Now! Unlimited Questions and Answers Here.

Have an account? Sign In

Have an account? Sign In Now

Sign In

Find out unlimited questions & Answers, here is your right place.

Sign Up Here

Forgot Password?

Don't have account, Sign Up Here

Forgot Password

Lost your password? Please enter your email address. You will receive a link and will create a new password via email.

Have an account? Sign In Now

You must login to ask question.

Forgot Password?

Need An Account, Sign Up Here

You must login to add post.

Forgot Password?

Need An Account, Sign Up Here

Please briefly explain why you feel this question should be reported.

Please briefly explain why you feel this answer should be reported.

Please briefly explain why you feel this user should be reported.

Sign InSign Up

vrean.com

vrean.com Logo vrean.com Logo
Search
Ask A Question

Mobile menu

Close
Ask a Question
  • Terms of Use
  • Privacy Policy
  • Cookie Policy
G Know
  • 0
G KnowLecturer
Asked: March 11, 20222022-03-11T08:06:12+00:00 2022-03-11T08:06:12+00:00In: General Knowledge

តើសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សឆ្នាំ ១៩៤៨ មានប៉ុន្មានមាត្រា ? មានមាត្រាអ្វីខ្លះ ? ចូររៀបរាប់ ។

  • 0

ប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ត្រូវចែកចេញជា ៣០ មាត្រានិងមានខ្លឹមសារដូចខាងក្រោម ៖
• មាត្រា ១ មនុស្សទាំងអស់ កើតមកមានសេរីភាព និងសមភាពក្នុងសេចក្តីថ្លៃថ្នូរ ។ មនុស្សមានវិចារណញ្ញាណ និងសតិសម្បជញ្ញៈជាប់ពីកំណើតហើយគប្បីប្រព្រឹត្តចំពោះគ្នាទៅវិញទៅមក ក្នុងស្មារតីភាតរភាពជាបងប្អូន ។
• មាត្រា ២ មនុស្សម្នាក់ៗ អាចប្រើប្រាស់សិទ្ធិនិងសេរីភាពទាំងអស់ដោយគ្មានការប្រកាន់បែងចែកណាមួយ មានជាអាទិ៍ ពូជសាសន៍ ពណ៍សម្បុរ ភេទ ភាសា សាសនា មតិនយោបាយ ឬមតិផ្សេងៗទៀតដើមកំណើតជាតិ ឬសង្គម ទ្រព្យសម្បត្តិពីកំណើត ឬស្ថានភាពដទៃទៀតឡើង ។
លើសពីនេះមិនត្រូវមានការប្រកាន់បែងចែកណាមួយដោយសំអាងទៅលើឋានៈខាងនយោបាយ ខាងយុត្តាធិកា ឬដែនដីដែលបុគ្គលណាម្នាក់រស់នៅទោះបីជាប្រទេស ឬដែនដីនោះឯករាជ្យក្តីស្ថិតក្រោមអាណាព្យាបាលក្តី ឬគ្មានស្វ័យគ្រប់គ្រងក្តី ឬស្ថិតក្រោមការដាក់កម្រិតផ្សេងទៀតណាមួយនៃអធិបតេយ្យភាពក្តី ។
• មាត្រា ៣ បុគ្គលម្នាក់ៗមានសិទ្ធិរស់រានមានជីវិត សេរីភាពនិងសន្តិសុខផ្ទាល់ខ្លួន ។
• មាត្រា ៤ គ្មានជនណាម្នាក់ស្ថិតនៅក្នុងទាសសភាព ឬស្ថិតនៅក្នុងទាសភាព ជាអ្នកបម្រើដាច់ថ្លៃឡើយ ។ ទាសភាព និងទាសពាណិជ្ជកម្មត្រូវហាមឃាត់ទោះតាមទម្រង់ណាក៏ដោយ ។
• មាត្រា ៥ គ្មានជនណាម្នាក់ត្រូវទទួលទណ្ឌកម្ម ឬប្រព្រឹត្តកម្មកាចសាហាវអមនុស្សធម៌ ឬបន្ថោបបានឡើយ ។
• មាត្រា ៦ ជនគ្រប់រូប មានសិទ្ធិឱ្យគេទទួលស្គាល់ថាជាមនុស្សនៅគ្រប់ទីកន្លែង ។
• មាត្រា ៧ ជនគ្រប់រូប មានសិទ្ធិស្មើគ្នានៅចំពោះមុខច្បាប់ និងមានសិទ្ធិទទួលការការពារពីច្បាប់ស្មើៗ គ្នាដោយគ្មានការរើសអើង ព្រមទាំងប្រឆាំងនឹងការញុះញង់ឱ្យមានការរើសអើង ។
• មាត្រា ៨ មនុស្សគ្រប់រូប មានសិទ្ធិ រកដំណោះស្រាយសក្តិសិទ្ធិមួយនៅចំពោះមុខសាលាជំរះក្តីជាតិ ដែលមានសមត្ថភាពកិច្ចចំពោះអំពើទាំងឡាយណាដែលជាការរំលោភសិទ្ធិមូលដ្ឋានរបស់ខ្លួនដែលត្រូវបានទទួលស្គាល់ដោយរដ្ឋធម្មនុញ្ញ ឬដោយច្បាប់ ។
• មាត្រា ៩ គ្មានជនណាម្នាក់ ត្រូវបានចាប់ខ្លួន ឃុំខ្លួន ឬនិរទេសខ្លួនដោយបំពានឡើយ ។
• មាត្រា ១០ មនុស្សគ្រប់រូបមានសិទ្ធិស្មើគ្នា ពេញលេញក្នុងការស្មើសុំឱ្យតុលាការឯករាជ្យនិងមិនលំអៀងពិនិត្យរឿងក្តីរបស់ខ្លួនជាសាធារណៈ និងដោយសមធម៌ដើម្បីសម្រេចលើសិទ្ធិកាតព្វកិច្ច និងភាពសមហេតុផលចំពោះការចោទប្រកាន់ទាំងឡាយខាងបទព្រហ្មទណ្ឌមកលើខ្លួន ។
• មាត្រា ១១ ជនណាដែលជាប់ចោទពីបទល្មើសព្រហ្មទណ្ឌត្រូវសន្មតជាជនគ្មានទោសរហូតដល់ពិរុទ្ធភាពត្រូវបានរកឃើញនូវក្នុងសវនាការជាសាធារណៈដែលធានាចាំបាច់ដើម្បីការពារជនជាប់ចោទពីបទល្មើសព្រហ្មទណ្ឌដោយបានប្រព្រឹត្ត ឬភ្លាំងភ្លាត់ប្រព្រឹត្តនូវអំពើដែលមិនបានចែងក្នុងច្បាប់ជាតិ ឬអន្តរជាតិ ។
• មាត្រា ១២ គ្មានមនុស្សណាម្នាក់ត្រូវរងការរំលោភជ្រៀតជ្រែកតាមអំពើចិត្តក្នុងជីវិតឯកជនគ្រួសារទីលំនៅ ការឆ្លើយឆ្លង ឬការធ្វើឱ្យប៉ះពាល់ដល់កិត្តិយល និងកេរ្តិ៍ឈ្មោះរបស់ខ្លួនបានឡើយ ។
• មាត្រ ១៣ មនុស្សគ្រប់រូប មានសិទ្ធិធ្វើដំណើរដោយសេរី និងមានសិទ្ធិជ្រើសរើសនិវេសនដ្ឋាននៅក្នុងព្រំដែននៃរដ្ឋនីមួយៗ ។ មនុស្សគ្រប់រូបមានសិទ្ធិចាកចេញពីប្រទេសមួយរួមទាំងប្រទេសរបស់ខ្លួនផងនិងមានសិទ្ធិវិលត្រឡប់មកប្រទេសរបស់ខ្លួនវិញ ។
• មាត្រា ១៤ មនុស្សគ្រប់រូប មានសិទ្ធិស្វែងរក និងទទួលកន្លែងជ្រកកោនក្នុងប្រទេសដទៃទៀតក្នុងករណីមានការធ្វើទុក្ខបុកម្នេញមកលើខ្លួន ។ សិទ្ធិសុំជ្រកកោននេះ មិនអាចលើកមកសំអាងបានទេក្នុងករណីមានការចោទប្រកាន់ពីបទល្មើសនៃនីតិវិធីរួម ឬពីការប្រព្រឹត្តណាដែលផ្ទុយពីគោលបំណង និងគោលការណ៍ទាំងឡាយរបស់សហប្រជាជាតិ ។
• មាត្រា ១៥ មនុស្សគ្រប់រូប មានសិទ្ធិទទួលបានសញ្ជាតិមួយ ។ គ្មាជនណាម្នាក់អាចត្រូវដកហូតសញ្ជាតិ ឬរារាំងសិទ្ធិប្តូរសញ្ជាតិ របស់ខ្លួនដោយរំលោភបានឡើយ ។
• មាត្រា ១៦ បុរស និងស្រ្តីដល់អាយុគ្រប់ការ មានសិទ្ធិរៀបអាពាហ៍ពិញហ៍ និងកសាងគ្រួសារដោយមិនប្រកាន់ពូជសាសន៍ សញ្ជាតិ ឬសាសនាឡើយ ។ បុរសនិងស្ត្រីមានសិទ្ធិស្មើគ្នាក្នុងការរៀបអាពាហ៍ពិពាហ៍ និងក្នុងពេលរំលាយអាពាហ៍ពិពាហ៍ ។ អាពាហ៍ពិពាហ៍អាចប្រព្រឹត្តទៅបានលុះត្រាតែមានការព្រមព្រៀងដោយសេរី និងពេញលេញពីអនាគតប្តី ប្រពន្ធ ។ គ្រួសារជាធាតុធម្មជាតិ និងជាមូលដ្ឋានរបស់សង្គម ហើយគ្រួសារមានសិទ្ធិទទួលការការពារពីសង្គម និងររដ្ឋ ។
• មាត្រា ១៧ មនុស្សគ្រប់រូបទោះជាបុគ្គលក្តីមានសិទ្ធិជាម្ចាស់កម្មសិទ្ធិគ្មានជនណាម្នាក់ត្រូវបានដកហូតកម្មសិទ្ធិ ដោយបំពានឡើយ ។
• មាត្រា ១៨ មនុស្សគ្រប់រូបមានសិទ្ធិសេរីភាពខាងការគិតសតិសម្បជញ្ញៈ និងសាសនា ។ សិទ្ធិនេះរាប់បញ្ចូលតាមសេរីភាពផ្លាស់ប្តូរសាសនា ឬជំនឿព្រមទាំងសេរីភាពសម្តែងសាសនា ឬជំនឿរបស់ខ្លួនតែម្នាក់ឯង ឬជារួមជាសាធារណៈឬជាឯកជនតាមការបង្ហាត់បង្រៀន ការអនុវត្តជាទម្លាប់ ការគោរពបូជាព្រមទាំងការប្រារព្ធពិធីសក្តារៈផ្សេងៗ ។
• មាត្រា ១៩ មនុស្សគ្រប់រូបមានសិទ្ធិសេរីភាពក្នុងការមានមតិ និងការសម្តែងមតិ ។ សិទ្ធិនេះមានរាប់បញ្ចូល ទាំងសេរីភាពក្នុងការប្រកាន់មតិដោយគ្មានការជ្រៀតជ្រែក និងសេរីភាពក្នុងការស្វែងរកកាទទួល និងការផ្សព្វផ្សាយព័ត៌មាន និងគំនិតនានាដោយគ្មានព្រំដែន ទោះតាមរយៈមធ្យោបាយសម្តែងមតិណាមួយក៏ដោយ ។
• មាត្រា ២០ មនុស្សគ្រប់រូបមានសិទ្ធិសេរីភាពក្នុងការប្រជុំ ឬការបង្តើតសមាគមដោយសន្តិវិធី ។ គ្មានជនណាម្នាក់ត្រូវបានបង្ខិតបង្ខំចូលរួមក្នុងសមាគមណាមួយឡើយ ។
• មាត្រា ២១ មនុស្សគ្រប់រូបមានសិទ្ធិចូលរួមក្នុងការដឹកនាំការសាធារណៈ នៃប្រទេសរបស់ខ្លួនដោយផ្ទាល់ ឬតាមរយៈតំណាងដែលបានជ្រើសរើសដោយសេរី ។ មនុស្សគ្រប់រូប មានសិទ្ធិចូលបម្រើមុខងារសាធារណៈនៃប្រទេសរបស់ខ្លួនក្នុងលក្ខខណ្ឌសមភាព ។ ឆន្ទៈរបស់ប្រជាពលរដ្ឋជាមូលដ្ឋានអំណាចក្នុងការដឹកនាំកិច្ចការសាធារណៈ ។ ឆន្ទៈរបស់ប្រជាពលរដ្ឋជាមូលដ្ឋានអំណាចក្នុងការដឹកនាំកិច្ចការសាធារណៈ ។ ឆន្ទៈនេះត្រូវបានស្តែងចេញតាមរយៈការបោះឆ្នោតយ៉ាងទៀងទាត់តាមពេលកំណត់ និងពិតប្រាកដមានលក្ខណៈសកលស្មើភាព និងបោះឆ្នោត ដោយសម្ងាត់ ឬតាមនីតិវិធីសមមូលដែលធានាសេរីភាពនៃការបោះឆ្នោត ។
• មាត្រា ២២ ក្នុងឋានៈជាសមាជិកនៃសង្គមមនុស្សគ្រប់រូបមានសិទ្ធិទទួលបានសន្តិសុខសង្គម និងមានបុព្វសិទ្ធិទទួលបានសិទ្ធិខាងសេដ្ឋកិច្ចសង្គមកិច្ច និងវប្បធម៌ដែលចាំបាច់សម្រាប់សេចក្តីថ្លៃថ្នូរ និងការរីកចម្រើនដោយសេរីនៃបុគ្គលិកលក្ខណៈរបស់ខ្លួនតាមរយៈការខិតខំរបស់ជាតិ និងកិច្ចសហប្រតិបត្តិការអន្តរជាតិស្របតាមការរៀបចំនិងតាមធនធានប្រទេសនីមួយៗ ។
• មាត្រា ២៣ មនុស្សគ្រប់រូបមានសិទ្ធិធ្វើការងារ ជ្រើសរើសការងារដោយសេរីនិងធ្វើការងារក្នុងលក្ខខណ្ឌត្រឹមត្រូវ និងពេលចិត្តព្រមទាំងការពារប្រឆាំងនិងភាពអត់ការងារធ្វើ ។ មនុស្សគ្រប់រូបមានសិទ្ធិទទួលប្រាក់បៀវត្សស្មើៗ គ្នាចំពោះការងារដូចគ្នា ដោយគ្មានការរើសអើង ។ អ្នកធ្វើការងារមានសិទ្ធិទទួលបានលាភសក្តារៈដោយសមធម៌និងពេញចិត្ត ដើម្បីធានាអត្ថិភាពរស់នៅរបស់ខ្លួន និងគ្រួសារឱ្យស្របនឹងសេចក្តីថ្លៃថ្នូរនៃមនុស្ស និងត្រូវបានបំពេញបន្ថែមទៀតតាមមធ្យោបាយផ្សេងៗនៃការការពារផ្នែកសង្គម ប្រសិនបើចាំបាច់ ។ មនុស្សគ្រប់រូប មានសិទ្ធិបង្កើត និងចូលរួមក្នុងសហជីព ដើម្បីការពារផលប្រយោជន៍របស់ខ្លួន ។
• មាត្រា ២៤ មនុស្សគ្រប់រូប មានសិទ្ធិឈប់សម្រាក និងលំហែកំសាន្តរួមបញ្ចូលទាំងកម្រិតម៉ោងការងារសមហេតុផល និងការឈប់សម្រាកដោយបានប្រាក់បៀវត្សតាមពេលកំណត់ទៀងទាត់ ។
• មាត្រា ២៥ មនុស្សគ្រប់រូប មានសិទ្ធិទទួលបានកម្រិតជីវភាពគ្រប់គ្រាន់ដើម្បីធានាសុខភាព និងសុខមាលភាពរបស់ខ្លួនយើងនិងគ្រួសាររួមមាន ចំណីអាហារ សម្លៀកបំពាក់ លំនៅដ្ឋាន ការថែទាំសុខភាពនិងសេវាសង្គមកិច្ចចាំបាច់ផ្សេងៗទៀត ។ មនុស្សគ្រប់រូបមានសិទ្ធិទទួលបានការគាំពារនៅពេលគ្មានការងារធ្វើ មានជំងឺ ពិការ ពោះម៉ាយ ឬមេម៉ាយ ចាស់ជរា ឬនៅពេលបាត់បង់មធ្យោបាយធានាជីវភាពដែលបណ្តាលមកពីកាលៈទេសៈផុតពីឆន្ទៈរបស់ខ្លួន ។ មាតុភាពនិងកុមារភាពមានសិទ្ធិទទួលជំនួស និងការថែទាំពិសេស ។ កុមារគ្រប់រូបទោះកើតពីឪពុកម្តាយមានខាន់ស្លា ឬឥតខាន់ស្លាក្តីត្រូវបានទទួលការពារខាងសង្គមកិច្ចដូចគ្នា ។
• មាត្រា ២៦ មនុស្សគ្រប់រូបមានសិទ្ធិទទួលបានការអប់រំ ។ ការអប់រំត្រូវឥតបង់ថ្លៃ យ៉ាងហោចណាស់ សម្រាប់ការអប់រំបឋមសិក្សា និងអប់រំកម្រិតតមូលដ្ឋាន ។ ការអប់រំបឋមសិក្សា គឺជាកាតព្វកិច្ច ។ ការអប់រំបច្ចេកទេស និងវិជ្ជាជីវៈត្រូវរៀបចំឱ្យមានជាទូទៅ ។ ការអប់រំឩត្តមសិក្សាត្រូវបើកឱ្យចូលរៀនស្មើភាពគ្នា ។ ការអប់រំត្រូវសំដៅទៅរកការរីកលូតលាស់ពេញលេញនៃបុគ្គលិកលក្ខណៈរបស់មនុស្សនិងការពង្រីកការគោរពសិទ្ធិមនុស្សនិងសេរីភាពជាមូលដ្ឋាន ។ ការអប់រំនេះត្រូវលើកកម្ពស់ការយល់ដឹង ការអត់ឱនអធ្យាស្រ័យគ្នា និងមិត្តភាពរវាងប្រជាជាតិ និងក្រុមពូជសាសន៍ ឬក្រុមសាសនាទាំងអស់ព្រមទាំងការអភិវឌ្ឍសកម្មភាពរបស់សហប្រជាជាតិក្នុងការថែរក្សាសន្តិភាព ។ មាតាបិតាមានសិទ្ធិជាអាទិ៍ភាពក្នុងការជ្រើសរើសប្រទេសនៃការអប់រំសម្រាប់បុត្រធីតារបស់ខ្លួន ។
• មាត្រា ២៧ មនស្សគ្រប់រូប មានសិទ្ធិចូលរួមដោយសេរីក្នុងជីវភាពវប្បធម៌របស់សហគមន៍រីករាយនឹងសិល្បៈ និងចូលរួមចំណែកក្នុងវឌ្ឍនភាពវិទ្យាសាស្ត្រ និងបានទទួលផលប្រយោជន៍ពីលទ្ធផលវឌ្ឍនភាពនេះ ។ មនុស្សគ្រប់រូបមានសិទ្ធិ ទទួលបានមកពីផលិតកម្មខាងវិទ្យាសាស្ត្រ អក្សរសាស្ត្រ ឬសិល្បៈដែលជាស្នាដៃរបស់ខ្លួន ។
• មាត្រា ២៨ មនុស្សគ្រប់រូបមានសិទ្ធិចូលរួមគ្រប់គ្រងសណ្តាប់ធ្នាប់សង្គម និងអន្តរជាតិដែលជាសិទ្ធិ និងសេរីភាពចែងក្នុងសេចក្តីប្រកាសនេះ អាចត្រូវសម្រេចឱ្យបានពេញលេញ ។
• មាត្រា ២៩ មនុស្សគ្រប់រូបមានករណីកិច្ចចំពោះសហគមន៍ ដែលជាកន្លែងតែមួយគត់ អាចបង្កើតបានការរីកចម្រើនដោយសេរី និងពេញបរិបូរណ៍នូវបុគ្គលិកលក្ខណៈរបស់ខ្លួន ។ ក្នុងការប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួន មនុស្សគ្រប់រូបត្រូវស្ថិតនៅត្រឹមត្រូវកម្រិតដែលច្បាប់បានកំណត់តែប៉ុណ្ណោះ ក្នុងគោលបំណងធានាការទទួលស្គាល់ និងការគោរពសិទ្ធិ និងសេរីភាពរបស់អ្នកដទៃ និងដើម្បីបំពេញសេចក្តីត្រូវការយ៉ាងត្រឹមត្រូវខាងសីលធម៌ សណ្តាប់ធ្នាប់សាធារណៈនិងសុខុមាលភាពទូទៅនៅក្នុងសង្គមប្រជាធិបតេយ្យ ។ គ្មានករណីណាមួយដែលសិទ្ធិ និងសេរីភាពទាំងនេះអាចយកទៅប្រើប្រាស់ផ្ទុយនឹងគោលការណ៍ទាំងឡាយរបស់សហប្រជាជាតិឡើយ ។
• មាត្រា ៣០ គ្មានបទបញ្ញត្តិណាមួយនៃសេចក្តីប្រកាសនេះអាចត្រូវបានបកស្រាយដែលបណ្តាលឱ្យរដ្ឋណាមួយ ក្រុមណាមួយ ឬបុគ្គលណាម្នាក់មានសិទ្ធិបែបណាមួយ ដើម្បីធ្វើសកម្មភាព ឬប្រព្រឹត្តអំពើអ្វីមួយសំដៅបំផ្លិចបំផ្លាញនូវសិទ្ធិ និងសេរីភាពទាំងឡាយដែលមានចែងនៅក្នុងសេចក្តីប្រកាសនេះឡើយ ។

  • 0 0 Answers
  • 9 Views
  • 0 Followers
  • 0
  • Share
    Share
    • Share on Facebook
    • Share on Twitter
    • Share on LinkedIn
    • Share on WhatsApp
  • Report

Related Questions

  • >>>>>>>COCAINE-SELLER.COM<<<<<<<< ГАРАНТИЯ - Амфетамин купить Киев.
  • >>>>>>>COCAINE-SELLER.COM<<<<<<<< ГАРАНТИЯ - Экстази и МДМА купить Киев.
  • >>>>>>>COCAINE-SELLER.COM<<<<<<<< ГАРАНТИЯ - АЛЬФА-ПВП купить Киев.
  • >>>>>>>COCAINE-SELLER.COM<<<<<<<< ГАРАНТИЯ - мефедрон купить Киев.
  • >>>>>>>COCAINE-SELLER.COM<<<<<<<< ГАРАНТИЯ - Кокаин купить Киев.

You must login to add an answer.

Forgot Password?

Need An Account, Sign Up Here

Sidebar

Add A New Post

Stats

  • Questions 9k
  • Answers 5k
  • Best Answers 4k
  • Users 103
  • Popular
  • Answers
  • V Rean

    How to approach applying for a job at a company ...

  • Vann Channraksmey
    Vann Channraksmey added an answer សាកលវិទ្យាល័យណាដែលមានវ័យចំណាស់ជាងគេនៅប្រទេសអាល្លឺម៉ង់គឺសាកលវិទ្យាហេដេប៊ែរដែលចាប់កសាងតាំងពីឆ្នាំ ១៣៥៦ ។ May 2, 2025 at 2:47 am
  • Vann Channraksmey
    Vann Channraksmey added an answer ប្រជាជនអាល្លឺម៉ង់មានអាយុជាមធ្យមចំនួនគបុរសមានអាយុជាមធ្យម ៧១ ឆ្នាំ ស្រ្តី ៧៧ឆ្នាំបើតាមជំរឿន ឆ្នាំ១៩៨៦។ May 2, 2025 at 2:46 am
  • Vann Channraksmey
    Vann Channraksmey added an answer ស្រ្តីអាល្លឺម៉ង់ដែលមានផ្ទៃពោះត្រូវបានឈប់សម្រាកនៅផ្ទះចំនួន៦ ខែក្រោយឆ្លងទន្លេដើម្បីថែរក្សាទារក។ May 2, 2025 at 2:45 am

Related Questions

  • Brianerpinesk

    >>>>>>>COCAINE-SELLER.COM<<<<<<<< ГАРАНТИЯ - Амфетамин купить ...

Top Members

Chan Leakena

Chan Leakena

  • 1k Questions
  • 1k Points
Explainer

Trending Tags

Biology General Knowledge History
Ask A Question

Explore

  • Home
  • Add group
  • Groups
  • Communities
  • Questions
    • New Questions
    • Trending Questions
    • Must read Questions
    • Hot Questions
  • Polls
  • Tags
  • Badges
  • Users
  • Help

Footer

VREAN.COM

VREAN.COM is a social questions & Answers technology which will help you to find out the world's knowledge. VREAN.COM © 2022. All Rights Reserved
By VREAN

About Us

  • Our Team
  • About Us
  • Contact Us

Privacy & Policy

  • Terms of Use
  • Privacy Policy
  • Cookie Policy

Help

  • Knowledge Base
  • Support

Follow