សិលាចារឹកមានអត្ថប្រយោជន៍ដូចខាងក្រោម៖
ក. ចំពោះការសិក្សាប្រវត្តិវិទ្យា
• សិលាចារឹកជាឯកសារដើមមិនអាចកែបន្លំ
• សិលាចារឹកជាឯកសារ ឲ្យស្គាល់សន្ថតិវង្សព្រះមហាក្សត្រនានា
• សិលាចារឹកជាឯកសារឲ្យស្គាល់ទឹកដីខ្មែរ
• សិលាចារឹកជាឯកសារ ឲ្យស្គាល់លទ្ធិសាសនានានា
• សិលាចារឹកជាឯកសារឲ្យស្គាល់ទំនាក់ទំនង និងទំនាស់រវាងប្រទេសជិតខាង
• សិលាចារឹកជាឯកសារ ឲ្យស្គាល់អំពីជីវភាព សង្គម សេដ្ឋកិច្ច និងវប្បធម៌
• សិលាចារឹកជាឯកសារឲ្យស្គាល់ប្រាសាទបុរាណនានា ។
ខ. ចំពោះការសិក្សាអក្សរសិល្ប៍
១. សិលាចារឹកជាភាសាខ្មែរ
• សិលាចារឹកអង្គបុរី
• សិលាចារឹកលលៃ
• សិលាចារឹកភិមានអាកាស
• សិលាចារឹកស្តុកកក់ធំ
• សិលាចារឹកកំណាព្យជ័យន្ទ…។
២.សិលាចារឹកជាភាសាសំស្រ្កឹត
• សិលាចារឹក
• សិលាចារឹកវ៉ូកាញ់
• សិលាចារឹកហាន់ជ័យ
• សិលាចារឹកបក្សីចាំក្រុង
• សិលាចារឹកប្រែរូប
• សិលាចារឹកព្រះខាន់
• សិលាចារឹកតាព្រហ្ម…។
គ. ចំពោះការសិក្សាភាសាវិទ្យា
• ជាឯកសារបញ្ជាក់នូវដំណាក់កាលទី១ នៃការរីកចម្រើនភាសាខ្មែរ មកកាន់ឋានៈជាភាសាសរសេរ
• ជាឯកសារសិក្សាប្រៀបធៀបភាសាខ្មែរគ្រប់កម្រិត និងគ្រប់សម័យកាល
• ជាឯកសារគោលសម្រាប់បម្រើ ខេមរនីយកម្មភាសាខ្មែរបច្ចុប្បន្ន
• អំពីស្ថាននាមខ្មែរ ( ឈ្មោះកន្លែង ) នៅក្នុងប្រទេសកម្ពុជា និងនៅក្នុងប្រទេសជិតខាងនានា
• ការវិវត្តនៃអក្សរខ្មែរ (លើកទី១០ ) ។
G KnowLecturer