មាត្រាទី៣៤ ជំពូក៣ បានចែងថា “ ប្រជាពលរដ្ធខ្មែរទាំងពីរភេទមានសិទ្ធិបោះឆ្នោត និងឈរឈ្មោះឲ្យគេបោះឆ្នោត”។ បទបញ្ញត្តិដែលចែងពីសិទ្ធិបោះឆ្នោត ឬឈរឈ្មោះឲ្យគេបោះឆ្នោតត្រូវចែងក្នុងច្បាប់បោះឆ្នោត។ មាត្រាទី៣៧ ជំពូក៣ ដដែលបានចែងថា “ពលរដ្ធមានសិទ្ធិធ្វើបាតុកម្មដោយសន្តិវិធី ត្រូវយកមកអនុវត្តនៅក្នុងក្របខណ្ឌនៃច្បាប់”។ មាត្រាទី៤២ ជំពូក៣ បានចែងថា “ពលរដ្ធគ្រប់រូបមានសិទ្ធិបង្កើតសមាគម និងគណបក្សនយោបាយ”។ សិទ្ធិនេះត្រូវកំណត់ក្នុងច្បាប់។ ប្រជាពលរដ្ធខ្មែរអាចចូលរួមក្នុងអង្គការមហាជន ជួយគ្នាទៅវិញទៅមក ការពារសមិទ្ធផលជាតិ និងសណ្តាប់ធ្នាប់សង្គម។