ល្បិចនៃពុទ្ធិចែកចេញជា ២ប្រភេទគឺ៖
• វិភាគៈ ជាការបំបែកអង្គធាតុមួយឲ្យទៅជាធាតុផ្សំផ្សេងៗឬបំបែកអ្វីមួយដែលសាំញុំាឲ្យទៅជាការងាយស្រួល។
វិភាគចែកចាញជា២ផ្នែកគឺ៖
• វិភាគពិត ជាការបំបែកធាតុផ្សំដែលមានស្រាប់ដែលមាននៅក្នុងអង្គវត្ថុភាវះឬបាតុភូតមួយដោយពឹងផ្អែកទាំងស្រុងលើគោលការណ៍ពិសោធន៍និងការពិចារណា។
• វិភាគក្នុងគំនិត ជាការបំបែកក្នុងកត្តាផ្សេងៗនៃបាតុភុតដោយប្រើគំនិត។ វិភាគក្នុងគំនិតមិនអាចផ្តល់ដល់យើងនូវការដឹងជាក់លាក់ទេតែផ្ដល់ឲ្យយើងបានត្រឹមសម្មតិកម្មតែប៉ុណ្ណោះ។
• សំយោគ គឺការប្រមូលធាតុផ្សេងៗឲ្យបានជាវត្ថុរាវមួយ។
សំយោគមាន២បែបគឺ៖
• សំយោគពិត ជាការប្រមូលផ្តុំធាតុផ្សំចាំបាច់ទាំងឡាយក្នុងលក្ខខណ្ឌជាក់លាក់បង្កើតឲ្យបានអង្គវត្ថុមួយ។
• សំយោគក្នុងគំនិត ជាសំយោគគ្មានអត្ថិភាពផ្នែករូមធាតុទេដែជាសំយោគមួយដែលប្រព្រឹតឡើងដែក្នុងចិត្តប៉ុណ្ណោះ។ សំយោគក្នុងគំនិតចែកចេញជាសំយោគបញ្ញត្តិសំយោគណិតវិទ្យានិងសំយោគបដិសំយោគ។
G KnowLecturer