យុវជនជាអ្នកដឹកនាំត្រូវមានលក្ខណៈដូចតទៅ ៖
• មានចំណេះដឹងសមស្របនឹងតម្រូវការសង្គម និងមានបទពិសោធន៍
• មានសុខភាពល្អ កាយសម្បទាមាំមួន
• មានភាពឈ្លាសវៃ ចេះស្គាល់កាលៈទេសៈ ចេះបត់បែនតាមសភាពការណ៍
• មានសមត្ថភាពអាចជំនួសមនុស្សចាស់បាន
• មានសីលគុណធម៌ ស្មោះត្រង់ មានឧត្តមគតិ គិតប្រយោជន៍រួមជាធំ មានមនសិការការងារ
• មានសាមគ្គីភាពទូលំទូលាយ មានវិធានការទប់ស្កាត់ទាន់ពេលនូវអ្វីដែលនិងអាចកើតមានឡើង
• មានសុភវិនិច្ឆ័យ វិភាគគ្រប់ជ្រុងជ្រោយ មិនអត្តនោម័តអគតិ មិនប្រកាន់អស្មិមានៈ ចេះស្តាប់មតិអ្នកដទៃ ពោលគឺមានគំនិតរិះគិត និងគំនិតអធ្យាស្រ័យ
• មានកលសល្យក្នុងការដឹកនាំ មានគំនិតផ្តួចផ្តើមបង្កើតថ្មី ចេះរៀបចំផែនការ ចេះដោះស្រាយទំនាស់និងចេះបញ្ចៀសទំនាស់
• ក្លាហាន អំណត់ព្យាយាម ហ៊ានទទួលខុសត្រូវ គោរពច្បាប់ និងការពារយុត្តិធម៌ ។
G KnowLecturer