យុវជនដែលមានសក្តានុពលមិនអាចវាស់ និងប៉ាន់ប្រមាណបានអាចចូលរួមជួយអភិវឌ្ឍសហគមន៍ និងសង្គមដូចជា ៖
• រៀបចំខ្លួន ខិតខំស្វែងរកចំណេះដឹង ជំនាញ
• មានអាកប្បកិរិយាថ្លៃថ្នូរ សីលធម៌រស់នៅស្អាតស្អំ និងធ្វើអ្វីៗស្របតាម ច្បាប់សង្គម ទំនៀមទំម្លាប់ប្រពៃណីខ្មែរ
• ចូលរួមសហការគ្នា ក្នុងការធ្វើអ្វីមួយឲ្យអស់ពីកម្លាំងកាយចិត្ត បញ្ញា ថាមពល និងមានសកម្មនភាពជានិច្ច
• ជួយថែរក្សាអ្វីៗគ្រប់យ៉ាង ដើម្បីឲ្យមាននិរន្តរភាពសម្រាប់មនុស្សជំនាន់ក្រោយទៀត
• មានគំនិតផ្តួចផ្តើមក្នុងការជួយអភិវឌ្ឍសហគមន៍មិនចាំបាច់តែមនុស្សចាស់ទេ
• មិនប្រើប្រាស់គ្រឿងញឿន ជួយទប់ស្កាត់ជម្ងឺអេដស៍មិនប្រព្រឹត្តអំពើអ្វីដែលសង្គមស្អប់ខ្ពើម
• ចូលរួមរាល់សកម្មភាពសង្គម
• គោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជូន ។
G KnowLecturer