មុខងារនៃកាគ្រប់គ្រងមាន៤ គឺ ៖
• ការធ្វើផែនការ គឺជាការកំណត់ នូវគោលបំណងអង្គភាពបង្កើតយុទ្ធសាស្រ្ដ អភិវឌ្ឍឋាននុក្រមផែនការ និងធ្វើការសម្របសម្រួលសកម្មភាពទាំងឡាយ ។
• ការចាត់តាំង គឺជាការទទួលខុសត្រូវចំពោះគម្រោងរចនាសម្ព័ន្ធរបស់អង្គភាពបែងចែកការងារតម្រូវទៅតាមសមត្ថភាពបុគ្គលដែរត្រូវធ្វើ
• ការដឹកនាំ គឺជាការដឹកនាំដោយផ្ទាល់និងសម្របសម្រួលជាមួយក្រុមមនុស្សទាំងអស់ ចេះលើកទឹកចិត្តបុគ្គលិក ដឹកនាំសកម្មភាពអ្នកដទៃ ជ្រើសរើសបៀបនៃការប្រស្រ័យទាក់ទងដែលមានប្រសិទ្ធភាពបំផុត និងដោះស្រាយជំលោះនៅក្នុងក្រុមការងារ ។
• ការត្រួតពិនិត្យ គឺដើម្បីធានាថាកិច្ចការទាំងអស់ត្រូវទៅតាមផែនការដែលបានគ្រោងទុក ប្រៀបធៀបប្រតិបត្តិការជាក់ស្ដែងទៅនឹងគោលបំណងអង្គភាព ហើយត្រូវធ្វើការកែប្រែលើចំណុចដែលចាំបាច់ ។
G KnowLecturer