មិត្តល្អឬកល្យានមិត្តមាន៤ ប្រភេទ និងមានលក្ខណៈសម្គាល់់ដូចជា ៖
មិត្តឧបេក្ខា
• ពេលមិត្តប្រមាថក៏ជួយរក្សា
• ពេលមិត្តប្រមាថ ក៏ជួយរក្សាទ្រព្យសម្បត្តិឲ្យ
• ពេលមិត្តមានភ័យក៏យកខ្លួនឲ្យជាទីពឹងរបស់មិត្តបាន
• ពេលមិត្តមានការចាំបាច់ ជួយចេញទ្រព្យសម្បត្តិឲ្យច្រើនជាងមិត្តសុំឲ្យជួយទៅទៀត
មិត្តរួមសុខទុក្ខ
• ប្រាប់រឿងសម្ងាត់ដល់មិត្ត
• បិទបាំងរឿងសម្ងាត់របស់មិត្ត
• ពេលមិត្តមានភ័យអន្តរាយ មិនលះបង់មិត្តចោល
• សូម្បីតែជីវិតក៏អាចលះបង់បានដើម្បីមិត្ត
មិត្តណែនាំប្រយោជន៍
• ឃើញមិត្តប្រុងធ្វើរឿងវិនាសក៏ហាមប្រាម
• ណែនាំមិត្តឲ្យតាំងនៅសេចក្តីល្អ
• ឲ្យមិត្តបានស្តាប់ បានដឹងនូវអ្វីដែលមិត្តមិនបានស្តាប់
• ប្រាប់ផ្លូវទៅកាន់ឋានសួគ៌ដល់មិត្ត
មិត្តមានទឹកចិត្ត
• ពេលមិត្តមានទុក្ខ ក៏កើតទុក្ខដែរ
• ពេលមិត្តបានសុខក៏សប្បាយរីករាយ
• ពេលគេទិទៀនមិត្ត ក៏ជួយការពារឲ្យ
• ពេលសរសើរមិត្ត ក៏ជួយនិយាយសរសើរបន្ថែម ។
G KnowLecturer