កត្តាមួយចំនួនទៀត ដែលបណ្តាលឲ្យមានកំហុសអក្ខរាវិរុទ្ធដូចជា៖
ក. ការធ្វេសប្រហែស៖ ភាសាវិទូ ឬអ្នកប្រាជ្ញខាងអក្សរសាស្រ្តណាក៏ដោយឲ្យតែធ្វេសប្រហែស នៅក្នុងការសរសេរនោះ គេពិតជាមានកំហុសឆ្គង ផ្នែកអក្ខរាវិរុទ្ធជាក់ជាមិនខាន ឬបើមិនច្រើនក៏តិចដែរ ។
ខ. ការវាយអត្ថបទ ឬកុំព្យូទ័រ៖ ការប្រគល់អត្ថបទទៅឲ្យលេខាជាអ្នកវាយកុំព្យូទ័រ និងជាអ្នកគ្មានជំនាញផ្នែកអក្ខរាវិរុទ្ធនោះអាចបណ្តាលឲ្យមានកំហុសអក្ខរាវិរុទ្ធ ។
គ. កង្វះខាតការត្រួតពិនិត្យ៖ មានអត្ថបទចម្រៀងកាយវិការ ទស្សនាវដ្តី សារព័ត៌មាន…។ មានកំហុសអក្ខរាវិរុទ្ធជាច្រើនដោយមិនមានអ្នកជំនាញខាងផ្នែកភាសាវិទ្យា ។
ឃ. ការបំភ័ន្តពីមជ្ឍដ្ឋានជុំវិញ៖ អ្នកអាន អ្នកទស្សនាតែងតែចង់ចាំពាក្យដែលគេផ្សាយនៅក្នុង អត្ថបទសារព័ត៌មាន ទស្សាវដ្តី សៀវភៅផ្សេងៗ លើកញ្ចាក់ទូរទស្សន៍ផ្ទាំងផ្សាយពាណិជ្ជកម្ម ជាដើម ។ បើសរសេរខុសអក្ខរាវិរុទ្ធនោះ វានឹងនាំឲ្យអ្នកទាំងនោះខុសតាមដែរ ។
ង. ការធ្វើកំណែប្រែខុស៖ ឧទាហរណ៍ដូចជាពាក្យឃាតករ > ឃាតកៈពាក្យមោទកភាព > មោទនភាព…។
G KnowLecturer