ប្រភេទមនុស្សដែលគេចាត់ទុកថាជាឧត្តមជនគម្រូរួមមាន៖
• បណ្ឌិត គឺជាមនុស្សដែលមានពុទ្ធិសកលមានភាពឈ្លាសវៃខាងបញ្ញាយ៉ាងធំប្រព្រឹត្តដោយអព្ភន្តរញ្ញាណ (សំយោគ) វិនិច្ឆ័យអ្វីៗយោលទៅតាមគោលការណ៍ធំៗនិងតាមបញ្ញត្តិកម្មទូទៅនៃជីវិត។
• វីរបុរស គឺជាប្រភេទមនុស្សពាក់កណ្តាលឬជាមនុស្សដែលលើកធ្វើជាអាទិទេពឬជាភាវះអាថកំបាំងដែលនៅក្នុងធម្មជាតិ។
• សន្តបុគ្គល ជាមនុស្សដែលមានចំណងទាញខាងជំនឿសាសនាមានរបៀបរស់នៅជាជនស្វេងរកសុក្រឹតភាពសាមញ្ញជានិច្ច។
មានលក្ខណះខុសគ្នាដូចតទៅ៖
បណ្ឌិត៖
• អ្នកដែលប្រមើលមើលវែងច្ងាយ
• អ្នកចេះរស់នៅមានសណ្តាប់ធ្នាប់
• អ្នកមានឥរិយាបថមិនរំភើបញាប់ញរ
• អ្នកដែលគិតថាគុណធម៌ជារង្វាន់ផ្តាល់ខ្លួន
• អ្នកដែលប្រកបដោយទម្លាប់ទៀងត្រង់។
វិរបុរស៖
• ជនដែលហ៊ានពុះពារនូវគ្រប់ឧបសគ្គធំៗ
• ជនហ៊ានទទួលការឈឺចាប់ខ្លាំបំផុត
• ជនដែលមានសេចក្តីខ្លាហានខុសពីមនុស្ស
• ជនដែលមាវិរភាពហួសសមត្ថភាព
• ជនដែលហ៊ានពលីជីវិតរបស់ខ្លួនចាដើម។
សត្តបុគ្កល
• បុគ្គលដែលមាឥរិយាបថធម្មជាតិអតិសេដ្ធ
• បុគ្គលដែលស្វែងរកបរមសុខក្រៅលោក
• បុគ្គលស្ងប់ហើយធន់ទ្រាន់នឹងជីវិតលោកិយ
• មានជំនឿថាសុភមង្គលពិតគឺបរមលោក
• បុគ្គលមានគំនិតគិតពីសុគតិភពជាដើម
មានលក្ខណះរួមដូចខាងក្រោម៖
• ជាមនុស្សគិតពីប្រយោជន៍ផ្ទាល់ខ្លួន
• ជាមនិស្សដែលស្អប់អំពើពុករលួយ
• ជាមនិស្សដែលអ្វើតែអំពើល្អសុចរិតសច្ឆះ
• ជាមនុស្សដែលគិតគូរបានត្រឹមត្រូវ
• ជាមនុស្សដែលឲ្យគេយកតម្រាប់តាម
• ជាមនិស្សដែលដល់នូវការគោរពសរសើរ
• ជាមនុស្សដែលគិតពីប្រយោជន៍ប្រជាជាតិ
ដូចនេះលក្ខណះរួមរបស់បណ្ធិតវិរបុរសសន្តបុគ្គលគឺមនិស្សដែលលះបង់តម្លៃតណ្ហាកាមទាសះ មោហះ លិភះ និងមានឧត្តមគិតិ។
G KnowLecturer