ភាពខុសគ្នារវាងរបបផ្តាច់ការ និងរបបប្រជាធិបតេយ្យគឺ ៖
ក.របបផ្តាច់កការ
· លក្ខណៈដឹកនាំមានទម្រង់បុគ្គលនិយម
· អត្តនោម័តនិយម
· មិនផ្តល់ឳកាសឲ្យសមាជិកបញ្ចេញមតិ
· អ្នកដឹកនាំជាអ្នកដឹកនាំរាល់ផែនការ
· អំណាចប្រមូលផ្តុំទៅលើស្ថាប័ន
· អ្នកដឹកនាំច្រើនកើតពីពូជ ត្រកូល
· ដណ្តើមអំណាចដោយប្រើកម្លាំងយោធា
· ផ្ទេរអំណាចដោយបង្ហូរឈាម ។
ខ. របបប្រជាធិបតេយ្យ
• ដឹកនាំដោយយកមតិពលរដ្ឋជាធំ
• យកសម្លេងមតិភាគច្រើនក្នុងការសម្រេច
• ដឹកនាំប្រកបទៅដោយតម្លាភាព
• មិនអត្តនោម័តនិយមជ្រុល
• ធ្វើការការរួមគ្នា មិនផ្តាច់មុខតែឯង
• អ្នកដឹកនាំកើតចេញពីការបោះឆ្នោត
• ផ្ទេរអំណាចដោយសន្តិវិធី គ្មានហិង្សា
• ធ្វើការតាមបែបសហវិជ្ឈការ ។
G KnowLecturer