តាមជំនឿរបស់ខ្មែរយើងមួយចំនួនថា មានព្រះបាទធម្មិកមកជួយស្រោចស្រង់ប្រទេសខ្មែរឲ្យបានសុខ។
ពាក្យថា ព្រះបាទធម្មិក គឺសំដៅយកព្រះរាជា ឬថ្នាក់ដឹកនាំណា ដែលប្រកាន់គោលការណ៏ ៣ យ៉ាង៖
• យកធម៏ ឬយកច្បាប់ជាធំ (ធម្មាធិបតេយ្យ)
• គោរពធម៏ គឺគោរពច្បាប់
• តម្កល់ធម៏ជាមាត្រដ្ឋាន គឺយកច្បាប់ជាទីតាំងសម្រាប់វាស់សេចក្តីសុខទុក្ខរបស់រាស្រ្ត។