បរិស្ថានត្រូវបានចែកចេញជា៣គឺ ៖
• បរិស្ថានធម្មជាតិ : (មានជីវិត និងឥតជីវិត ) គឺជាអ្វីៗដែលកើតមានឡើងដោយឯកឯង ក្រៅពីសកម្មភាពពលកម្ម ផលិតកម្មរបស់មនុស្សគឺវាកើតឡើងដោយធម្មជាតិខ្លួនឯងផ្ទាល់ ។ ម៉្យាងទៀត គឹរាល់សរីរង្គដែលកើតឡើងដោយភាវៈធម្មជាតិដែលផ្សំបង្កើតឲ្យមានឡើង តួយ៉ាងធម្មជាតិគ្មានជីវិតដូចជា ៖ ទឹក ដី ភ្លើង ខ្យល់… ។ ឯធម្មជាតិមានជីវិតដូចជា សត្វគ្រប់ប្រភេទ និងរុក្ខជាតិគ្រប់ប្រភេទ…។
• បរិស្ថានសង្គមវប្បធម៌ : (មានជីវិត និងឥតជីវិត) គឺអ្វីៗដេលកើតមានជារូបរាងឡើងដោយផ្ទាល់ដៃ ពលកម្ម ផលិតកម្មប្រកបដោយការប៉ិនប្រសប់ និងការច្នៃប្រឌិតរបស់មនុស្ស ដើម្បីបម្រើសំណូមពរ និងតម្រូវការក្នុងជីវភាពរស់នៅរបស់មនុស្ស ។ ដោយសមិទ្ធផលនៃបរិស្ថានសង្គមវប្បធម៌នេះបានញុំាងឲ្យចាកផុត ពីភាពចំណុះធម្មជាតិ និងដកខ្លួនឲ្យផុតពីស្ថានភាពជាសត្វ ។ប៉ុន្តែរាល់សមិទ្ធផលទាំងនេះមនុស្សបានច្នៃបង្កើតឡើងដោយធ្វើការកែច្នៃធម្មជាតិ បើគ្មានបរិស្ថានធម្មជាតិគឺ មិនអាចមានបរិស្ថានសង្គមវប្បធម៌បានឡើយ ។ តួយ៉ាងបរិស្ថានសង្គមវប្បធម៌មានជីវិតដូចជា អគារផ្សេងៗ ផ្លូវថ្នល់ ស្ពាន ក្រុង ភូមិ ស្រុក ប្រឡាយទឹកឧបករណ៍ផលិតកម្ម…។ ចំណែកឯបរិស្ថានសង្គមវប្បធម៌ឥតជីវិតគឺ សកម្មភាពសង្គម ស្ថាប័ន ការគ្រប់គ្រង់ដឹកនាំសង្គម នយោបាយ សេដ្ឋកិច្ច ការអប់រំ សាសនា ប្រវត្តិសាស្រ្ត ការកម្សាន្ត …។
• បរិស្ថានមនុស្ស : (មានជិវិត និងឥតជីវិត) គឺជាមនុស្សទូទៅ)ដេលរស់នៅលើភពផែនដីទាំងអស់ ។
បរិស្ថានមនុស្សមានជីវិត : មនុស្សដែលកំពុងតែរស់រានមានជីវិតនៅសព្វថ្ងៃ គឺស្ថិតនៅក្នុងចំណោមភាវៈមានជីវិតទាំងអស់
បរិស្ថានមនុស្សឥតជីវិត : គឺមនុស្សដែលបាត់បង់ជីវិតទៅហើយ ពោលគឺបុព្វបុរសជំនាន់ដើម និង
G KnowLecturer