និមិត្តរូបារម្មណ៏មាន៣ប្រភេទគឺ៖
ក.និមិត្តរូបារម្មណ៍ដែលមាននៅក្នុងរឿងព្រេងកថា ល្បើកកថា និទានកថា
ឧទាហរណ៍៖
• រឿងស្រមោច
• រឿងចចក
• រឿងល្បើកជុច និងត្រី
• រឿងក្រពើរមិលគុណ
• រឿងសុភាទន្សាយ
• រឿងស្វាស៊ីបាយរួចលាបមាត់ពពែ
• រឿងជាងកាត់សក់
• រឿងកូនចៀម… ។
ខ.និមិត្តរូបារម្មណ៍ដែលមាននៅក្នុងពាក្យស្លោកសុភាសិតច្បាប់ផ្សេងៗ
ឧទាហរណ៍៖
• តក់ៗពេញបំពង់
• ចោលសាច់ស្រវាឆ្អឹង
• ចាក់អង្ករយកអង្កាម
• ទូកទៅកំពង់នៅ
• ឆ្កែរកន្ទុយខ្វៀននៅតែខ្វៀន
• ទូកពឹងច្រវ៉ា ការសិក្សាពឹងព្យាយាម
• កុំពត់ស្រឡៅ កុំប្រដៅស្រីខូច…។
គ.និមិត្តរូបារម្មណ៍ដែលកើតពីទឹកចិត្តរបស់មនុស្សនៅក្នុងជីវិតរស់នៅ (មាននៅក្នុងកំណាព្យ ប្រលោមលោក ចម្រៀង)
ឧទហរណ៍៖
• ស្នេហាជាទឹកឃ្មុំ
• ស្នេហាជាថ្នាំពុល
• ស្នេហាជាឪសថទិព្វ
• ស្នេហាធ្វើឲ្យជីវិតមានន័យ
• ស្នេហាធ្វើឲ្យជីវិតព្រាត់ប្រាស…។
G KnowLecturer