ក្នុងបញ្ហាវិវាទព្រះវិហារ ប្រទេសកម្ពុជាជាប្រទេសដើមចោទ ប្រទេសថៃជាប្រទេសចុងចោទ រីឯតុលាការអន្តរជាតិជាអ្នកកាត់ក្តី ។ មូលហេតុដែលនាំឲ្យតុលាការអន្តរជាតិចេញសាលក្រមប្រគល់ប្រាសាទព្រះវិហារមកប្រទេសកម្ពុជាវិញនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ១៩៦២ ព្រោះ ៖
• ប្រទេសថៃរំលោភធម្មនុញ្ញអង្គការសហប្រជាជាតិ
• ឆ្នាំ ១៩៥៤ ប្រទេសថៃលើកទ័ពកាន់កាប់ប្រាសាទព្រះវិហារទាំងកំរោល
• ប្រទេសកម្ពុជាជាជនរងគ្រោះ បានធ្វើពាក្យបណ្តឹងទៅតុលាការអន្តរជាតិដើម្បីរកយុត្តិធម៍
• តុលាការអន្តរជាតិ បានធ្វើការស្រាវជា្រវរកភស្តុតាង និងមានការពិចារណាល្អិតល្អន់
• អ.ស.ប បានបំពេញតួនាទីរក្សាការពារសន្តិសុខ នឹងសន្តិភាពពិតប្រាកដ ។
HiWorldLecturer